ព័ត៌មាន
ប្រជានុរាស្ត្របង្ហាញក្ដីគោរព និងសាទរព្រះមហាក្សត្រ ក្នុងឱកាសគ្រងព្រះរាជសម្បត្តិ គម្រប់ខួបលើកទី២០
ប្រជានុរាស្ត្រជាច្រើនបានមកកម្សាន្តនៅពីមុខព្រះបរមរាជវាំង ក្នុងឱកាសរៀបចំ ពិធីអបអរសាទរ ខួបលើកទី២០ ព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមមនាថ នរោត្តម សីហមុនី។ ពួកគាត់បានបង្ហាញនូវក្ដីគោរពស្រឡាញ់ និងថ្វាយព្រះពរ អបអរសាទរក្នុងការឡើងគ្រងព្រះរាជសម្បត្តិរបស់ព្រះអង្គក្នុងរយៈពេល ២០ឆ្នាំមកនេះ។
ជាការអបអរសាទរ រៀងរាល់ឆ្នាំ ថ្ងៃទី ២៩ ខែតុលា ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងឆ្នាំ ២០២៤ ជាគម្រប់ខួបលើកទី ២០ នៃការឡើងគ្រងព្រះរាជសម្បត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំតុបតែងលម្អ ការតាំងព្រះឆាយាល័ក្ខណ៍ និងមានការបាញ់កាំជ្រួចជាច្រើនសិបគ្រាប់ នៅម៉ោង ៧.០០ យប់ នៅថ្ងៃទី ២៨ ថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែតុលា នេះផងដែរ។
សម្រាប់ថ្ងៃដំបូងនៃការបាញ់កាំជ្រួច ប្រជាពលរដ្ឋជាច្រើនក៏បានមកកម្សាន្តនៅមុខព្រះបរមរាជវាំង ដោយម្នាក់ៗភ្ជាប់មកជាមួយស្នាមញញឹម ភាពសប្បាយរីករាយ និងក្ដីគោរពស្រឡាញ់ ពិសេសការថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាស ខួបលើកទី ២០ ព្រះរាជពិធីគ្រងរាជសម្បត្តិ ផងដែរ។
ជាការអបអរសាទរ គម្រប់ខួបលើកទី ២០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំដោយ ឯឧត្តម ហ៊ុន ម៉ានី ក៏ទទួលបានការអនុញ្ញាត ក្នុងការរៀបចំ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ដែលបង្ហាញពី ព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពសប្បុរសធម៌ របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិព័រណ៍ រៀបចំឡើងសម្រាប់រយៈពេល ២២ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរៈភាព និងព្រះរាជបូជនីយកិច្ច ដ៏ឧដុង្គឧត្តម របស់ព្រះករុណា ជាអម្ចាស់ ដែលទ្រង់បានបំពេញ ព្រះរាជតួនាទី របស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ គឹមហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា