ព័ត៌មាន
រដ្ឋមន្រ្តីការងារលើកទឹកចិត្តវិស័យឯកជនឲ្យបើកទូលាយក្នុងការទទួលយកជនពិការចូលបំពេញការងារ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត បានអំពាវនាវរោងចក្រ សហគ្រាសទាំងអស់ ជ្រើសរើសជនមានពិការភាពសម្រាប់បំពេញការងារ ដើម្បីឲ្យពួកគាត់អាចទទួលបានឱកាសការងារ និងមានប្រាក់ចំណូលមួយសមរម្យក្នុងជីវភាពរស់ប្រចាំថ្ងៃ ជាពិសេសចូលរួមអភិវឌ្ឍន៍សង្គម។

ក្នុងព្រឹត្តការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីលើកកម្ពស់ដល់ជនមានពិការភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្តេជ្ញាសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាមួយនិងការការពារ និងលើកកម្ពស់សិទ្ធិជនដែលមានពិការភាពផងដែរ។ ឯកឧត្តម បានបន្តថា ក្នុងកិច្ចការងារជ្រើសរើសជនមានពិការភាពនេះ ក្រសួងការងារនឹ ងដ់ញ្ចូលទៅក្នុងបញ្ជី ដើម្បីពិនិត្យមើលថា ក្រុមហ៊ុន សហគ្រាស នៃវិស័យឯកជនទាំងអស់ អាចបំពេញបាន១%យ៉ាងតិច ស្របតាមច្បាប់ក្នុងការតម្រូវឱ្យក្រុមហ៊ុនរោងចក្រសហគ្រាសប្រើប្រាស់កម្លាំងពលកម្មជនមានពិការភាព។
ឯកឧត្តម ហេង សួរ ក៏បានជំរុញឱ្យជនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់ មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ។

កញ្ញា ពៅ សុផានី ជាជនពិការភាព បច្ចុប្បន្នមានអាជីពផ្នែកនិពន្ធវីដេអូឯករាជ្យ (Freelancer) បានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដែលយកចិត្ដទុកដាក់ចំពោះជនមានពិការភាព និងជំរុញឱ្យវិស័យឯកជនទទួល និងផ្ដល់ឱកាសការងារជូនជនមានពិការភាពអាចបំពេញការងារបាន។ កញ្ញានិយាយទៀតថា ការផ្ដល់ឱកាសការងារដល់ជនមានពិការភាពនេះ ដើម្បីទទួលបានការងារ និងមានប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ជីវភាពរស់ប្រចាំថ្ងៃ។

លោក ម៉ុក ក្រឹម សព្វថ្ងៃប្រកបរបររត់កង់បី បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមផ្ដល់ឱកាសការងារជូនជនមានពិការភាពឱ្យបានច្រើន ខណៈដែលជនមានពិការភាព ក៏អាចបំពេញការងារបានដូចគ្នាជាមួយនឹងជនមានកាយសម្បទារគ្រប់គ្រាន់ផងដែរ។
បច្ចុប្បន្នជនពិការភាពដែលកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជនមានចំនួនប្រមាណជាង ៧ពាន់នាក់។ រាជរដ្ឋាភិបាល បានជំរុញឱ្យបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដយនវនុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក៕ អត្ថបទ ឈិត បូរ៉ាវី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា