ព័ត៌មាន
កិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន, នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
កិច្ចសន្ទនាថ្នាក់តំបន់នេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ក្នុងតំបន់អាស៊ាន ដោយផ្តោតលើការពិភាក្សារួមមួយក្រោមក្របខណ្ឌនៃសសរស្តម្ភទាំងបីរបស់អាស៊ាន និងការចែករំលែកទស្សនៈ ការយល់ដឹង ការអនុវត្តល្អ និងចំណេះដឹងលើរបៀបលើកកម្ពស់សិទ្ធិមនុស្ស អំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ព្រមទាំងដើម្បីពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគតក្នុងក្របខណ្ឌអាស៊ាន។ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍លើប្រធានបទ“ការចែករំលែកការអនុវត្តល្អ និងបញ្ហាប្រឈមនានា លើការលើកកម្ពស់សិទ្ធិទទួលបានសេវាសុខភាពអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩”។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ រួមមាន៖
១. សិទ្ធិទទួលបានការថែទាំសុខភាព៖ ផ្តល់ការថែទាំសុខភាពជាសារវ័ន្តទាំងនៅថ្នាក់មណ្ឌលសុខភាពរហូតដល់ថ្នាក់ជាតិ។ ការធ្វើតេស្ត ចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល និងធ្ងន់ធ្ងរ ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃតាមយុទ្ធសាស្ត្រផ្ការីក ជូនប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅកម្ពុជា ។ ក្រសួងសុខាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ ដល់កុមារ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព ជនទេសន្តរប្រវេសន៍ ។
២. សិទ្ធិទទួលបានព័ត៌មាន៖ ក្រសួងសុខាភិបាល បានជូនព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ជារៀងរាល់ថ្ងៃអំពីជំងឺកូវីដ-១៩ ព្រមជាមួយនឹងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍។ ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ១១៥ សម្រាប់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជំងឺ ជូនសាធារណៈជន ២៤ម៉ោងលើ ២៤ម៉ោង។
៣. សិទ្ធិទទួលបាន អាហារូបត្ថម្ភ ក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជាការផ្តល់សាច់ប្រាក់ ដល់ប្រជាជន ដែលរងហានិភ័យ ពិសេស ស្រ្តី និង កុមារ រួមទាំងអាហារហាឡាល់សម្រាប់ជនមូស្លីមផងដែរ។
៤. សិទ្ធិចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ៖ តាមរយៈយុទ្ធនាការការចូលរួមរបស់សហគមន៍ ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីការបង្ការ និងការស្វែងរកការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ជូនអង្គពិធីថា កម្ពុជា បានទទួលនាវាទេសចរណ៍ Westerdam ដែលទទួលផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុត ពី សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលកាប៉ាល់ដឹកមនុស្សជាង ២២០០នាក់ ក្នុងកាលៈទេសៈ នោះមិនមានប្រទេសណាយល់ព្រមទទួលឲ្យ កាប៉ាល់ Westerdam ចូលចតទ្បេីយ ។
៥. ប្រទេសកម្ពុជាមានប្រព័ន្ធសន្តិសុខសុខភាពដែលមានភាពធន់ និងនិរន្តរភាពដែលអាចឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ ហើយសហគមន៍ទាំងអស់ បានត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ជំងឺរាតត្បាតដែលអាចកើតមានឡើងនាពេលអនាគត ។
កិច្ចសន្ទនាថ្នាក់តំបន់នេះ មានការចូលរួមពីផ្នែកពាក់ព័ន្ធតាមវិស័យអាស៊ាន អ្នកជំនាញផ្នែកសិទ្ធិមនុស្សមកពីស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន បណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធនានាសរុបប្រហែល ១០០នាក់៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង