ព័ត៌មាន
ពិធីអុំទូកកម្សាន្តក្នុងស្រុកកំពង់លែង មានភាពសប្បាយរីករាយ និងមានប្រជាពលរដ្ឋចូលរួមជាង ១ម៉ឺននាក់
ពិធីប្រណាំងទូកអុំ ទូកចែវនៅមាត់កំពង់ទឹកសួនច្បារជំទាវស្រែនសន្តិភាព ស្រុកកំពង់លែង និងពិធីប្រគំតន្ត្រី ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកកំពង់លែង រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់២៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាពនៅក្នុងប្រទេសទាំងមូល ដែលមានប្រជាពលរដ្ឋគ្រប់ទីកន្លែងមកចូលរួមកំសាន្តប្រមាណជាង១ម៉ឺននាក់ ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានថ្លែងថា៖ កម្មវិធីប្រណាំងទូកក្នុងពេលនេះ គឺបានបង្កភាពរីករាយដល់ប្រជាពលរដ្ឋ ស្ថិតក្រោមម្លប់សន្តិភាព ទើបយើងមានការជួបជុំគ្នាក្នុងពិធីបុណ្យអុំទូកនេះ។ ពិធីនេះ បានបង្ហាញពីការសាមគ្គីភាពគ្នា រវាងក្រុមកីឡាករជាប្រជាពលរដ្ឋយើង ក៏ដូចជារួមគ្នាអភិវឌ្ឍស្រុកខេត្ត ប្រទេសជាតិ លើគ្រប់វិស័យក្រោមម្លប់សុខសន្តិភាព។ លោកបន្តថា បើគ្ានសន្តិភាពយើងពិតជាគ្មានឱកាសជួបជុំគ្នាដូចពេលនេះទេ ដែលនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំផ្សេងទៀត ដែលផ្តល់សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឡុច វណ្ណារ៉ា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ពិធីអុំទូក និងការប្រគំតន្ត្រីកំសាន្តផ្សេងៗ ដែលរដ្ឋបាលស្រុកកំពង់លែងនឹងប្រារព្ធនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដែលបង្កលក្ខណៈសប្បាយៗដល់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្ត បានអញ្ជើញមកចូលរួមកំសាន្ត។ ពិធីនេះគឺមានសារៈសំខាន់៣យ៉ាង គឺផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកខេត្តបានដើរលេងកម្សាន្ត, បានផ្សព្វផ្សាយអំពីសក្តានុពល នៃភាពរីកចម្រើនរបស់ស្រុកកំពង់លែងដល់ភ្ញៀវទេសចរដែលបានមកលេង ជាពិសេសទៀតនោះ ជាការផ្សព្វផ្សាយដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឲ្យបានឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង ក្រោមម្លប់សន្តិភាព និងមិនមានជម្ងឺកូវីដ១៩ឆ្លងរាលដាលទៀតនោះឡើយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា