ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ពីភាពស្អាតស្អំការប្រឡង និងលទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០២៤
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៤នេះនឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនៅខេត្តកណ្តាលនៅអំឡុងម៉ោងបីរសៀលថ្ងៃទី៣០ខែតុលានេះ។ ក្នុងដំណើរការប្រឡងនេះអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើរលួយបានបញ្ជាក់ពីភាពស្អាតសំ្អ គ្មានបាតុភាពខុសប្រក្រតីកើតឡើងច្រើនតាំងពីដំណាក់កាលប្រឡងសំណេររហូតដល់ដំណាក់ការធ្វើកំណែ កែ ការបូកពិន្ទុ និងការប្រកាសលទ្ធផល។
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែតុលានេះថា នៅថ្ងៃនេះក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទិដ្ឋភាពជារួម អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យឃើញថា ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡង និងមេប្រយោគ មន្ត្រីអនុរក្ស អ្នកសង្កេតការណ៍ប្រឡងនៃអង្គភាពប្រឆំាងអំពើពុករលួយ និងភាគីពាក់ព័ន្ធនានាបានសម្របខ្លួនបានល្អ អនុវត្តគោលការណ៍ចេះ ជាប់ និងធ្វើឲ្យការប្រឡងដំណើរការរលូន តម្លាភាព យុត្តិធម៌ ពុំមានបាតុភាពខុសប្រក្រតីកើតឡើងនៅក្នុងដំណាក់កាលធ្វើកំណែ ដាក់ព្ទុ រហូតដល់ដំណាក់កាលប្រកាសលទ្ធផល។
បើតាមសមណៈសិស្សដែលបានប្រឡងបំពេញវិជ្ជា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ បាក់ឌុប ឆ្នាំសិក្សា២០២៤នេះ បានបញ្ជាក់ថា ក្នុងដំណើរចូលរួមប្រឡងបាក់ឌុបរយៈពេលពីរ២ថ្ងៃ នៅអំឡុងដើមខែតុលានេះ សំគាល់ឃើញថា មានអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយដើរតាមពិនិត្យតាមដានដំណើរការប្រឡងសំណេរយ៉ាងតឹងរឹងបំផុត និងធនាបានថា គ្រប់អ្នកប្រឡង មិនការយកសំណៅឯកសារ ប្រ៊ីយ៉ុងចូលបន្ទប់ប្រឡង ការលួចចម្លងតគ្នា ទូរសព្ទហាមថតវិញ្ញាសា និងបានធ្វើឲ្យដំណើរការប្រឡងនោះ មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព អ្នកចេះគឺជាប់។
សូមបញ្ជាក់ថា បើតាមមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា សម្រាប់លទ្ធផលការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤នេះ នឹងត្រូវបិត ប្រកាសនៅតាមមណ្ឌលប្រឡងនានា នៅក្នុងខេត្តកណ្តាល ក្នុងអំឡុងម៉ោង បីល្ងាចនេះ ខណៈការប្រឡងឆ្នាំនេះមានបេក្ខជនប្រឡងប្រមាណ១១១១៥នាក់ ស្រី៦២៨៥នាក់៕ អត្ថបទ ស៊ុម សុខជា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»