ព័ត៌មាន
ក្រុមការងារចុះជួយស្រុកបាកានរៀបចំទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប ជូនសិស្សទី១២ ប្រមាណ ១០០០នាក់
ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរទស្សនកិច្ចកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រខេត្តសៀមរាប ជូនដល់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកបាកាន ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបប្រមាណជិត១០០០នាក់ មកពីវិទ្យាល័យបាកាន វិទ្យាល័យអូរតាប៉ោង វិទ្យាល័យព្រះម្លូរ វិទ្យាល័យរំលេច និងសិស្សក្នុងឃុំស្នាមព្រះដែលរៀននៅវិទ្យាល័យទាចំរ៉ាត់ ។ ដំណើរទស្សនកិច្ចកម្សាន្តនេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ទទួលបន្ទុករៀបចំ ។
ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរទស្សនកិច្ចកម្សាន្តនេះ ក្នុងគោលបំណង ឱ្យសិស្សានុសិស្សជួបជុំគ្នាបង្កើតបានាអនុស្សាវរីយ៍លើទឹកដីអង្គរ ក្រោយពេលបញ្ចប់ការសិក្សារយៈពេល១២ឆ្នាំ ហើយក៏ជាពេលដែលត្រូវបែកគ្នា ដើម្បីបន្តការសិក្សា និងស្វែងរកអនាគត់រៀងៗខ្លួន ហើយនេះក៏ជាការចូលរួមគាំទ្រទេសចរណ៍ក្នុងស្រុកផងដែរ ជាពិសេសឱ្យសិស្សានុសិស្សដែលជាយុវជនបានឃើញស្នាដៃមរតកដ៏អស្ចារ្យរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន តែងតែយកចិត្តទុកដាក់រួមចំណែកចូលរួមជួយជម្រុញការសិក្សារបស់សិស្សានុសិស្ស ដោយបានឧបត្ថម្ភគាំទ្រដល់ការរៀបចំការប្រឡងតេស៍សមត្ថភាពសិស្សទី១២ ការបើកវគ្គបង្រៀនបំប៉ន់តៀមប្រឡង កម្មវិធីចែករំលែកបទពិសោធន៍ការជ្រើសរើសជំនាញនិងស្វែងរកអាហារូបកណ៍ រួមនិងកម្មវិធីលើកទឹកចិត្តផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សទទួលបានភាគខ្ពស់ក្នុងការប្រឡងជាប់ និងទទួលបានលទ្ធផលល្អ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថាក្រុមការងារចុះជួយស្រុកបាកាន ក៏បានតៀមរួចជាស្រេចក្នុងការផ្តល់អាហាររូបកណ៍ និងរៀបចំផ្ទះសម្រាប់ស្នាក់នៅដោយមិនគិតប្រាក់នៅក្រុងភ្នំពេញ ជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត់ផងដែរ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវមានភាពក្លាហាន កុំឱ្យអស់សង្ឃឹមចំពោះលទ្ធផលប្រឡងជាប់ធ្លាក់ ឬបានលទ្ធផលល្អមិនល្អ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ដល់យុវជន ហើយមានជម្រើសច្រើនដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានល្អមានគុណភាព ឆ្ពោះទៅរកអនាគត់ល្អភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ឱ្យតែមានការតាំងចិត្តកុំបោះបង់ កុំយករឿងអបាយមុខដាក់ខ្លួន ព្រោះនេះគ្រាន់តែជាដំណាកកាលដំបូង មិនប្រាកដថាអ្នកប្រឡងជាប់សុទ្ធតែមានអនាគត់ល្អ ហើយអ្នកធ្លាក់គ្មានអនាគតល្អនោះទេ ។
ឯកឧត្តមបណ្ឌិត ទី ថានី អ្នកដឹកនាំរៀបចំដំណើរកម្សាន្តនេះ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះជួយស្រុកាបាន បានរៀបចំដំណើរកម្សាន្តមកកា់ខេត្តសៀមរាបជូនដល់សិស្សប្រឡងចប់បាក់ឌុប ដោយឆ្នាំនេះសិស្សជិត១០០០នាក់ត្រូវបែងចែកជា៣ក្រុម ធ្វើដំណើរមកបន្តបន្ទាប់គ្នា ចំពោះទីតាំងជូនទស្សនាមានដូចជា បារាយណ៍ទឹកថ្លា ប្រាសាទអង្គវវត្ត ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ព្រះពន្លាជល់ដំរី និងប្រាសាទជាច្រើនទៀត ហើយក៏មានរៀបចំអាហារសាមគ្គីជុំគ្នា និងផ្តិតរូបថតអនុស្សាវរីយ៍ជុំគ្នាជូនដល់សិស្សានុសិស្សដែលបានចូលរួមទាំងអស់ផងដែរ ៕ ភិរុណ ពៅ

-
ព័ត៌មាន6 days ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
ព័ត៌មាន1 week ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
PR NEWS5 days ago
អ៊េមមែនទែន! រកឃើញជើងខ្លាំងដំបូង ក្នុងកម្មវិធីប្រកួតប្រជែង IDOL Make Up Battle សប្តាហ៍ទី១
-
PR NEWS4 days ago
អ៊េមមែនទែន! កម្មវិធីប្រកួតប្រជែង IDOL Make Up Battle ដ៏ធំដំបូងគេ រកឃើញជើងខ្លាំងបណ្តើរៗហើយ
-
ព័ត៌មាន5 days ago
ឯកឧត្តម ឃ្លាំង ហួត៖លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីថៃធ្លាប់រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោរហូតដល់៤ម៉ោង
-
ព័ត៌មាន2 days ago
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន1 week ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក