ព័ត៌មាន
ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខណៈមហាសាមគ្គីជាតិគឺជាមូលដ្ឋានសុខសន្ដិភាព និងស្ថិរភាពលើការអភិវឌ្ឍគ្រប់វិស័យ
ក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះពន្លាកិត្តិយស នៃព្រះទីនាំងចន្ទច្ឆាយា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋរបស់កម្ពុជា ដើម្បីរួមចំណែកការងារ និងកសាងមាតុភូមិលើគ្រប់វិស័យ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា មហាសាមគ្គីជាតិទាំងមូលនេះ គឺជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់លើការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។

ព្រះករុណា ព្រះមហាក្សត្រ លើកឡើងថា ក្នុងរយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ មានការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវ័យ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគា៍ ដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្ដិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៍ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិជាព្រះរាជបណ្ដាំបន្ថែមចុងក្រោយរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១១។

ព្រះអង្គមានព្រះរាជសុន្ទរកថា ប្រជានុរាស្រ្ដកម្ពុជាកំពុងតែសប្បាយរីករាយពីការទទួលផលជាវិជ្ជមានដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិកម្ពុជាទាំងមូល។
ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងទាំងឡាយដែលកម្ពុជាសម្ដេចបាននាពេលនេះ គឺពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្ដិភាព ផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ការការពារសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសូមណូមពរនៃការអភិវឌ្ឍជាតិ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»