ព័ត៌មាន
ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីនៃព្រះរាជពិធីមហាមិទ្ទិញនៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង
ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីខួប២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់រយៈពេល៣ថ្ងៃ (២៨-២៩-៣០ ខែតុលា) នាព្រឹកថ្ងៃទី៣០ខែតុលានេះ ក៏មានប្រារព្ធព្រះរាជពិធីមហាមិទ្ទិញយ៉ាងអធិកអធម នៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ។

ព្រះវត្តមានយាង និងអញ្ជើញចូលរួមក្នុងមហាមិទ្ធិញមានឥស្សរជនជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នកំពូលៗ របស់ជាតិ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយទាហានជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នាយនគរបាលជាតិកងរាជអាវុធហត្ត បណ្តាអង្គទូត ភ្ញៀវកិត្តិយសតំណាងអង្គការជាតិ អន្តរជាតិ មហាជន យុវជន សិស្ស និស្សិត បានយាងនិងអញ្ជើញចូលរួមយ៉ាង អធិកអធម ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្គមិទ្ទិញបានអញ្ជើញទូលថ្វាយនូវសុន្ទរកថា ដោយបានសំដែងនូវមនោសញ្ចេតនារំភើបរីករាយ និងអបអរសាទរប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ខួប២០ព្រះវស្សា ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយជាអនេកកប្បការ តបស្នងសងគុណ ចំពោះព្រះករុណាទិគុណ និងអបអរសាទរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់ជាព្រះមហាក្សត្រប្រកបដោយព្រះព្រហ្មវិហារធម៌ និងទស្សពិតរាជធម៌ដ៏ធំធេង បានលះបង់នូវព្រះបញ្ញាញាណ ព្រះកាយពល បានបំពេញនូវព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្តក្នុងសង្គមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ក្នុងព្រះបរមនាមព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះអង្គមានហឬទ័យរីករាយឥតឧបមាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី អ្នកម្នាងឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវជាឯកអគ្គរាជទូត រដ្ឋទូត និងប្រិយមិត្តបរទេសដែលបានចូលរួមប្រារព្ធមហាមិទ្ទិញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះអង្គដ៏មហោឡារិកនាពេលនេះ ហើយក៏សូមពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងពរសព្វសាធុការបវរមហាប្រសើរពីសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាពិសេសព្រះអង្គ និងរូបព្រះអង្គផ្ទាល់ សូមអរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី អ្នកម្នាង ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបាន ប្រារព្ធយ៉ាងមហោឡារិកអធិកអធមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធខួប១២ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ហើយព្រះករុណាក៏បាន គោរពកោតសរសើរដ៏ស្មោះចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការបតី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំនៃគ្រប់ក្រសួង ស្ថាប័ន ដែលបានផ្ដួចផ្ដើមរៀបចំមហាមិទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាយ៉ាងពេញលេញ និងស្របពេលវេលាដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមយ៉ាងសកម្មតាមតួនាទីរបស់ខ្លួន។

ព្រះករុណាបានរំលឹកផងដែរថា រយៈពេលកន្លងមក មាតុភមិក្ពុជានិងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។ ព្រះអង្គបន្តថា សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាក់ពេកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ាបង្រួបបង្រួបជាតិ ផ្សះផ្សារជាតិ ជាព្រះរាជបណ្ដាំបន្ថែមចុងក្រោយរបស់ព្រះករុណាព្រះបាទបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឆ្នាំ២០១១។ ព្រះអង្គបន្ថែមថា យើងកំពុងតែសប្បាយរីករាយទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនា ។ នៅក្នុងឱកាសនេះ ព្រះអង្គក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋយើង ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ដោយព្រះអង្គបន្តថា មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឲ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានាជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង។សមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពនិងសណ្ដាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិ្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ សមធម៌សង្គម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍន៍ជាតិ ហើយព្រះអង្គសង្ឃឹមថា តាមរយៈមហាមិទ្ទិញដ៏ឧត្តុង្គឧត្តមអធិកអធមនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជានឹងទទួលបាននូវអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងមហាសាមគ្គីជាតិដែលនឹងមិនមានសត្រូវណាមួយមករំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ៕ អត្ថបទ៖ មុត សុទ្ធ

-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន