ព័ត៌មាន
រដ្ឋាភិបាលគ្រោងផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមដល់ពលរដ្ឋរត់ម៉ូតូកង់បី ដើម្បីបង្កើនការរកប្រាក់ចំណូល
ដើម្បីជំរុញផលិតភាពការងារ ក៏ដូចជាជំរុញកំណើនចំណូល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការនឹងផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រកបមុខរបររត់កង់បី (Pass App) ដើម្បីអាចរកប្រាក់ចំណូលបន្ថែម ក្រៅពីសេវាកម្មដឹកជញ្ជូន។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម Pass App មិនមែនជាមធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារនឹងកែច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យបង្កើតចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។ ឯកឧត្តម បានបន្តថា ពេលរៀនចប់ ក្រសួង ឬក្រុមហ៊ុនដែលមានបំណងចង់រួមចំណែកក្នុងការជួយ អាចផ្តល់ជូនឧបករណ៍ជួសជលមួយឈុតដល់ម្ចាស់កង់បី សម្រាប់បំពេញការងារក្រៅពីការដឹកជញ្ជូន ហើយក្រសួងនឹងចុះឈ្មោះចូលទៅក្នុងផ្នែកជាងទឹក ជាងភ្លើង ឬជាងជួសជុលរថយន្តជាដើម ដើម្បីអាចបង្កើតសេវា បង្កើនលទ្ធភាព និងបង្កើនចំណូលរបស់ខ្លួន។

ឯកឧត្តមបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះជាគម្រោងការមួយដ៏ល្អ ដែលអាចនឹងបង្កើនសមត្ថភាពប្រជាពលរដ្ឋ ឬអ្នកដែលកំពុងប្រកបមុខរបររត់កង់បីឲ្យទទួលបាននូវជំនាញមួយជាក់លាក់ ប្រាកដប្រជាច្បាស់លាស់ ដោយគាត់គ្រាន់តែចំណាយពេលវេលាទៅរៀនយកចំណេះជំនាញ ដើម្បីងាយស្រួលក្នុងការរកប្រាក់ចំណូលបន្ថែមក្រៅពីការងារដឹកជញ្ជូន។
ពាក់ព័ន្ធគម្រោងការរបស់រដ្ឋាភិបាលដែលគ្រោងបណ្តុះបណ្តាលជំនាញឥតគិតថ្លៃខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលប្រកបមុខរបររត់កង់បី នៅរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ និងលើកឡើងថា ពិតជាល្អណាស់ដែលរដ្ឋាភិបាលបានគិតគូរមកកាន់ពួកគាត់ ខណៈការរកប្រាក់ចំណូលពីវិស័យដឹកជញ្ជូននេះមានការថយចុះច្រើន ហើយក៏មិនដឹងទៅរកការងារអ្វីថ្មីក្រៅពីការងារដឹកជញ្ជូនមួយនេះ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិតក៏អាចចូលរៀនកម្មវិធីបណ្តុះបណ្តាលនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា