ព័ត៌មាន
អបអរសាទរ! ព្រះខ័នរាជស្វាយរៀងកក់កៅអីវគ្គ៨ក្រុមចុងក្រោយ នៃពាន AFC Challenge League 2024/25 ក្រោយឈ្នះម្ចាស់ផ្ទះ SP Falcons ដោយលទ្ធផល ២-១
អបអរសាទរ! ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/25 (តំបន់អាស៊ីខាងកើត) ពូលE ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី ដោយលទ្ធផល ២-១ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ។

ការប្រកួតក្រោមសីតុណ្ហភាព 8°C នេះ វគ្គទី១ ព្រះខ័នរាជស្វាយរៀង បាននាំ ១គ្រាប់មុន តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រពីខ្សែប្រយុទ្ធ Pablo នៅនាទី២៥ មុនកីឡាករ Musatkin រកបានគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៦៧ ។ ប៉ុន្ដែនៅចុងម៉ោង Cristian Dos Santos បន្ថែមគ្រាប់នាំមុខជាថ្មី ឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៨០ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។

យ៉ាងាមិញ ព្រះខ័នរាជស្វាយរៀង នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមឥណ្ឌូនេស៊ី Madura United នាថ្ងៃទី២ ខែវិច្ឆិកាខាងមុខ ដើម្បីកំណត់ជោគវាសនារវាង SP Falcons និង Madura United ក្រុមមួយណា នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាមួយខ្លួន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ីនេះ?


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា