ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទកាន់តែរឹងមាំ សម្រាប់បម្រើដល់ ប្រជាពលរដ្ឋ
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាផ្លូវនៅតាមជនបទ មានភាពប្រទាក់ក្រឡា និងកាន់តែរឹងមាំ គាំទ្រ និងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានជីវភាពកាន់តែធូរធារ។
ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មា- ធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងប្រមាណ ៨ គីឡូម៉ែត្រ លូ និងផ្លាកសញ្ញាផ្សេងៗ ស្ថិតនៅស្រុកពាមជរ ខេត្តព្រែវែង ដោយក្នុងនោះឯកឧត្តម បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួស ជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុងជាដើម ដើម្បីសម្រួលដល់សហគមន៍ និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋគ្រប់ ទិសទីនៅទូទាំ្រទេស និងក៏ជាការចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។
ជុំវិញការស្ថាបនានេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ទាំងនេះ ដោយបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងក៏ជាសរសៃរឈាម នៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការដឹកជញ្ជូនកសិផលរបស់កសិករនៅតំបន់ទាំងនោះ និងការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនសូត្រជាដើម។
ជុំវិញផ្លូវខាងលើនេះ នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ឯកឧត្តម ចាន់ ដារ៉ុង បានលើកឡើងថា ចំពោះសមិទ្ធផលដែលកើតឡើងថ្មីៗនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយសារការខិតខំប្រឹង ប្រែងរបស់រារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្រាប់ជាមូលដ្ឋានរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខ សន្តិភាព ស្ថិរភាព នយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព។ ដូច្នេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ សម្រាប់សម្រួលដល់ការធ្វើដំណើរបានយូរអង្វែង។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី




















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា