ព័ត៌មាន
ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN កោតសសើរកម្ពុជាលើកិច្ចប្រឹងប្រែងទទួលបានជោគជ័យលើវិស័យសកម្មភាពមីន ជាមួយការគ្រប់គ្រង និងដឹកនាំច្បាស់លាស់
(បន្ទាយមានជ័យ) ៖ លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ដែលមានការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។ ការលើកឡើងបែបនេះ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោសសម្អាតមីនមីនរបស់អង្គភាពស៊ីម៉ាក់ នាថ្ងៃថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងផែនការឆ្នាំ២០២៤។
ការចុះពិនិត្យនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក។
ក្នុងដំណើរឈ្វេងយល់ពីវិស័យមីន លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។
ជាមួយគ្នានេះ លោក Muhammad Abdul Muhith បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងទទួលបានជោគជ័យក្នុងការអនុម័តនូវផែនការសកម្មភាពសៀមរាប-អង្គរ ដើម្បីឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងគ្រប់ស្ថាប័ន យកធ្វើជាត្រីវិស័យក្នុងការអនុវត្តផែនការសកម្មភាពមីនរបស់ខ្លួន។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានអះអាងអំពីការប្តេជ្ញាចិត្តគាំទ្រ និងបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ាផងដែរ៕ អត្ថបទ៖ភារម្យ









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា