ព័ត៌មាន
សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានត្រៀមខ្លួននឹងធ្វើឱ្យបានល្អជាទីបំផុត។
ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាតែងត្រៀមខ្លួនជានិច្ចដើម្បីចូលរួមប្រកួតកីឡាទាំងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្ដមបន្ថែមថា កម្មវិធីប្រកួតកីឡាជាតិដូចបានឃើញនៅពេលនេះ ត្រូវបានរៀបចំធ្វើនៅរៀងរាល់ ២ ឆ្នាំម្ដង ដើម្បីត្រៀមប្រកួតស៊ីហ្គេម និងកម្មវិធីប្រកួតថ្នាក់ជាតិ ព្រមទាំងអន្តរជាតិនានា។ បើគិតមកទល់នឹងឆ្នាំ២០២៤ នេះ កម្មវិធីប្រកួតកីឡាជាតិបានរៀបចំធ្វើចំនួន ៤ លើករួចមកហើ។
ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឱ្យដឹងថា កីឡាគឺជាចំណែកដ៏សំខាន់នៅ ក្នុងការចូលរួមលើកស្ទួយមុខមាត់ជាតិ។
ឯកឧត្ដមបន្ថែមដោយរម្លឹកឡើងវិញថា ស៊ីហ្គេមនៅកម្ពុជាបានជាប់ឯតទគ្គកម្ម(ជើងឯក)ថា ជាស៊ីហ្គេម ដែលរៀបចំបានយ៉ាងល្អ រហូតធ្វើឱ្យអូឡាំពិកអន្តរជាតិមានការភ្ញាក់ផ្អើល។ ស៊ីហ្គេមនៅកម្ពុជា ក៏មានពលរដ្ឋនៅទូទាំងពិភពលោកមើលច្រើនជាង ព្រឹត្តិការណ៍ស៊ីហ្គេមមុនៗផងដែរ។
ដោយ៖ គង់ ឌិន


















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»