ព័ត៌មាន
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទិករយៈចម្ងាយឆ្ងាយ ស្របពេលភាពតានតឹងក្នុងតំបន់
កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (៣១ តុលា) នេះ មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីប ICBM ខណៈភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង។

កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាធ្វើតេស្តមីស៊ីល ដែលបាញ់ចេញពីមុំដ៏ខ្ពស់នេះ គឺចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង នៅម៉ោង ៧:១០នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ក្រោយមក រដ្ឋាភិបាលជប៉ុននិយាយថា មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅម៉ោង ៨:៣៧នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយពុំមានការខូចខាតអ្វីត្រូវបានរាយការណ៍ឡើយ។

កូរ៉េខាងត្បូង និយាយថា មីស៊ីលកូរ៉េខាងជើងនោះត្រូវគេជឿថាជាមីស៊ីលបាលិស្ទិករយៈចម្ងាយឆ្ងាយ ដែលត្រូវបានបាញ់ចេញនៅ “មុំដ៏ខ្ពស់”។ ដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលនេះ ដោយនិយាយថា វាបានគំរាមកំហែងមិនត្រឹមតែដល់ជប៉ុនប៉ុណ្ណោះទេ ថែមទាំងសហគមន៍អន្តរជាតិផងដែរ។

កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាបន្តបន្ទាប់ក្នុងគន្លងដ៏ចោតខ្លាំង ដើម្បីអនុញ្ញាតឱ្យក្បាលគ្រាប់ធ្លាក់ក្នុងចម្ងាយខ្លីជាងនេះ ឱ្យស្របទៅនឹងរយៈចម្ងាយដែលបានរចនាឡើង មួយផ្នែកគឺសម្រាប់សុវត្ថិភាព និងដើម្បីបញ្ចៀសភាពតានតឹងនយោបាយក្នុងករណីក្បាលគ្រាប់ហោះទៅឆ្ងាយខ្លាំងពេកក្នុងសមុទ្រប៉ាស៊ីហ្វិក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា