ព័ត៌មាន
រាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជិត ២ពាន់ដុល្លារ ជូនដល់ពលរដ្ឋក្នុងមួយគ្រួសារ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានលើកឡើងអំពី ការអន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង ៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋសរុបចំនួន ២,៧៧១,៨០៩ នាក់ នៅទូទាំងប្រទេស ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ-១៩ បានធ្វើឡើងតាមការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិងការចំណាយថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១៣៥៩.៧៣ លានដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ្នុងអំឡុងប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រមាណ ១ ៩៤៩ ដុល្លារ ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ ដែលថវិកាទាំងនេះបានជួយរក្សាលំនឹងជីវភាពពលរដ្ឋ តាមរយៈការយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់, ដោយគ្រួសារខ្លះយកថវិកាដែលទទួលបានពីរាជរដ្ឋាភិបាលបើកប្រចាំខែជូននេះ ទៅប្រាក់សន្សំខ្លះ, សងបំណុលបានខ្លះ, ក៏ដូចជាកាត់បន្ថយការបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ បន្ថែមលើនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានធ្វើឱ្យអត្រានិកម្មភាព ឬ អត្រាគ្មានការងារធ្វើ ធ្លាក់ចុះ ក្នុងអំឡុងឆ្នាំ២០២០-២០២១ និង បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានប្រមាណ ២.៧ % ទៀតផង។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា