ព័ត៌មាន
រុស្ស៊ី អះអាងដណ្តើមបានភូមិមួយទៀតរបស់អ៊ុយក្រែន ខណៈការប្រយុទ្ធកាន់តែខ្លាំងក្លាឡើង
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (៣០ តុលា) ថា កងកម្លាំងទីក្រុងមូស្គូ បានគ្រប់គ្រងតំបន់តាំងទីលំនៅនៃភូមិ គ្រូលៀគីវកា (Kruhliakivka) នៅជិតទីក្រុងសំខាន់ គូភីយ៉ាន (Kupiansk) ក្នុងតំបន់ ខាគីវ (Kharkiv) ភាគឦសាននៃប្រទេសអ៊ុយក្រែន។

យោធាអ៊ុយក្រែន មិនបានទទួលស្គាល់ថាភូមិ Kruhliakivka ធ្លាក់ចូលក្នុងដៃរុស្ស៊ីទេ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ការប្រយុទ្ធគ្នាដែលកាន់តែខ្លាំងក្លាឡើង កើតមាននៅក្នុងតំបន់នោះ ហើយក្រុង Kupiansk បានស្ថិតនៅក្រោមការបាញ់ផ្លោងរបស់រុស្ស៊ី។

អគ្គសេនាធិការអ៊ុយក្រែន បានដាក់ឈ្មោះភូមិ Kruhliakivka ជាភូមិមួយក្នុងចំណោមភូមិចំនួន៩ ដែលត្រូវរួមរឹតដោយការប្រយុទ្ធ ដោយមានការវាយលុករបស់រុស្ស៊ីចំនួន ១៥លើក ត្រូវបានបំផ្លាញ និងការប៉ះទង្គិចគ្នាចំនួន ៩ទីតាំងនៅតែបន្តកើតមាន។ កាលពីដើមខែនេះ ចារកម្មអ៊ុយក្រែនរាយការណ៍ថា កងកម្លាំងរុស្ស៊ីត្រូវបានវាយរុញចេញពីភូមិនោះវិញ។

រដ្ឋអាជ្ញាក្នុងតំបន់ Kharkiv បាននិយាយថា ទីក្រុង Kupiansk រងការបាញ់ផ្លោង និងវាយប្រហារតាមអាកាស ដោយធ្វើឱ្យមនុស្ស ៦នាក់រងរបួស រួមទាំងមន្រ្តីនគរបាល ២រនាក់ផងដែរ។ មនុស្សម្នាក់បានស្លាប់នៅពេលកងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងលើភូមិ គូឆេរីវកា (Kucherivka) ចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងកើត។
ក្រុង Kupiansk ដែលជាចំណុចប្រសព្វផ្លូវដែក និងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយលុកដំបូងៗក្នុងឆ្នាំ២០២២ ប៉ុន្តែកងកម្លាំងអ៊ុយក្រែន ដណ្តើមបានក្រុងនេះមកវិញក្នុងការវាយបកឆ្លងកាត់ភាគឦសានក្នុងខែកញ្ញាឆ្នាំដដែលនោះ៕
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣