ព័ត៌មាន
រុស្ស៊ី អះអាងដណ្តើមបានភូមិមួយទៀតរបស់អ៊ុយក្រែន ខណៈការប្រយុទ្ធកាន់តែខ្លាំងក្លាឡើង
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (៣០ តុលា) ថា កងកម្លាំងទីក្រុងមូស្គូ បានគ្រប់គ្រងតំបន់តាំងទីលំនៅនៃភូមិ គ្រូលៀគីវកា (Kruhliakivka) នៅជិតទីក្រុងសំខាន់ គូភីយ៉ាន (Kupiansk) ក្នុងតំបន់ ខាគីវ (Kharkiv) ភាគឦសាននៃប្រទេសអ៊ុយក្រែន។

យោធាអ៊ុយក្រែន មិនបានទទួលស្គាល់ថាភូមិ Kruhliakivka ធ្លាក់ចូលក្នុងដៃរុស្ស៊ីទេ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ការប្រយុទ្ធគ្នាដែលកាន់តែខ្លាំងក្លាឡើង កើតមាននៅក្នុងតំបន់នោះ ហើយក្រុង Kupiansk បានស្ថិតនៅក្រោមការបាញ់ផ្លោងរបស់រុស្ស៊ី។

អគ្គសេនាធិការអ៊ុយក្រែន បានដាក់ឈ្មោះភូមិ Kruhliakivka ជាភូមិមួយក្នុងចំណោមភូមិចំនួន៩ ដែលត្រូវរួមរឹតដោយការប្រយុទ្ធ ដោយមានការវាយលុករបស់រុស្ស៊ីចំនួន ១៥លើក ត្រូវបានបំផ្លាញ និងការប៉ះទង្គិចគ្នាចំនួន ៩ទីតាំងនៅតែបន្តកើតមាន។ កាលពីដើមខែនេះ ចារកម្មអ៊ុយក្រែនរាយការថា កងកម្លាំងរុស្ស៊ីត្រូវបានវាយរុញចេញពីភូមិនោះវិញ។

រដ្ឋអាជ្ញាក្នុងតំបន់ Kharkiv បាននិយាយថា ទីក្រុង Kupiansk រងការបាញ់ផ្លោង និងវាយប្រហារតាមអាកាស ដោយធ្វើឱ្យមនុស្ស ៦នាក់រងរបួស រួមទាំងមន្រ្តីនគរបាល ២រនាក់ផងដែរ។ មនុស្សម្នាក់បានស្លាប់នៅពេលកងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងលើភូមិ គូឆេរីវកា (Kucherivka) ចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងកើត។
ក្រុង Kupiansk ដែលជាចំណុចប្រសព្វផ្លូវដែក និងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយលុកដំបូងៗក្នុងឆ្នាំ២០២២ ប៉ុន្តែកងកម្លាំងអ៊ុយក្រែន ដណ្តើមបានក្រុងនេះមកវិញក្នុងការវាយបកឆ្លងកាត់ភាគឦសានក្នុងខែកញ្ញាឆ្នាំដដែលនោះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា