ព័ត៌មាន
អង្គការសង្គមស៊ីវិលបើកកិច្ចសន្ទនាថ្នាក់ជាតិមួយ ដើម្បីជជែកគ្នាលើការគាំពារសង្គមដល់កម្មករ និងកសិករ
អង្គការអុកស្វាម និងអង្គការដៃគូអនុវត្តគម្រោងសមភាពសម្រាប់ទាំងអស់គ្នា សហការគ្នាបានរៀបចំកិច្ចសន្ទនា ថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរ សម្រាប់កម្មករ និងកសិករ ក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ដើម្បីធ្វើការចែករំលែកការអនុវត្តល្អរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុននានា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ Oxfam ក្នុងកម្មវិធីកិច្ចសន្ទនា នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ បានលើកឡើងថា មូលហេតុដែលលើកយកប្រធានបទនេះឡើង ដោយសារកម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាល ពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ផ្លូវធ្វើដំណើរឆ្ងយ និងលំបាក។ លោកស្រី បន្តទៀតថា កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍ការពារអោយបានត្រឹមត្រូវ។ កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ។

លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទាក់ទិនប្រធានបទនេះ ក្រសួងការងារក៏បានយកចិត្តទុកដាក់ខ្ពស់ និងចាត់ក្រុមមន្រ្តីផ្នែកអធិការកិច្ចចុះទៅកាន់ខេត្តគោលដៅចំនួន៤ ដូចជា មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ដើម្បីធ្វើការណែនាំអនុវត្តលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ លោកបានឲ្យដឹងថា បញ្ហាប្រឈមរបស់កម្មករនិយោជិតក្នុងវិស័យទាំងនេះ គឺការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយសារបច្ចុប្បន្នការកំណត់ប្រាក់ឈ្នួល គឺមានសម្រាប់តែវិស័យឧស្សាហកម្មកាត់ដេរប៉ុណ្ណោះ ដោយឡែកវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតមិនទាន់ត្រូវបានរៀបចំនៅឡើយទេ ខណៈរដ្ឋាភិបាលបានកំពុងគិតគូរដូចគ្នាសម្រាប់វិស័យទាំងឡាយ។

សូមជម្រាបថា កិច្ចសន្ទនានេះមានអ្នករចូលរួម កពីស្ថាប័នក្រសួងពាក់ព័ន្ធ ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំនួនប្រហែល ១៣០នាក់។ កិច្ចសន្ទនា នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធិផល និងការចែករំលែកការអនុវត្តល្អរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល ក្រុមហ៊ុននានា ដែលបានដំណើរការល្អប្រសើរ ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ, ដើម្បីលើកកំពស់វប្បធម៍កិច្ចសន្ធានាពហុភាគីដើម្បីដោះជ្រាយញ្ហាប្រកបដោយប្រសិទ្ធិភាព និងបង្កើតបរិយាកាសសម្រាប់កសិករផលិតកៅស៊ូ កម្មករកសិកម្ម ជាពិសេសស្ត្រី ដើម្បីបានសន្ទនាដោយផ្ទាល់ពីបញ្ហារបស់ពួកគេ និងបង្កើតបណ្តាញជាមួយគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា