ព័ត៌មាន
ឆ្នាំនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងគ្រោងនឹងបញ្ជូន ទូកអុំនិងចែវចំនួន២៦ ទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ រាជធានីភ្នំពេញ
កំពង់ឆ្នាំង ៖ ឆ្នាំនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងគ្រោងនឹងបញ្ជូនទូកអុំ ទូកចែវ ចំនួន២៦ទូក ទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹតទៅអំឡុងខែវិច្ឆិកានាខាងមុខនេះ ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវចំនួន២៦ទូក ក្នុងនោះមានទូកអុំ ទូកចែវ ក្នុងនោះទូកចែវបុរសមាន១៥ទូក ទូកចែវនារីមាន១ទូក ទូកអុំបុរសខ្នាតវែងមានចំនួន១ និងទូកអុំបុរសខ្នាតអន្តរជាតិមានចំនួន៨ទូក និងមានកីឡាករ កីឡាការនីសរុបចំនួន១៥១៦នាក់ អោយទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញ ដែលទូកទាំងនោះមកពីក្រុងស្រុកចំនួន៦។ ខេត្តកំពង់ឆ្នាំង បានត្រៀមបញ្ជូនទូកចែវ ទូកអុំ ទៅប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប ជាលើកដំបូង ។ រាល់ពេលប្រកួត កីឡាករកីឡាការិនីខេត្តកំពង់ឆ្នាំង តែងតែនាំមកវិញនូវពានរង្វាន់ជ័យលាភីជូនខេត្តជាច្រើនផងដែរ ។ ចំពោះកីឡាករ កីឡាការនីទូកទាំងអស់ បានចាប់ផ្តើមទម្លាក់ទូកចូលទន្លេរួចទាំង២៦ទូកហើយ និងកំពុងហ្វឹកហាត់ការចែវ និងអុំអោយបានស្ទាត់ជំនាញ ដោយឡែកចាស់ព្រឹទ្ធាចារ្យតាមវត្តមួយៗដែលមានទូក ងវិញ កំពុងប្រាប់ និងបង្រៀនពីវិធីសាស្ត្រនៃការអុំ ឬចែវ ដើម្បីទទួលជោគជ័យផងដែរ។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយការប្រណាំងទូកមានរយះពេល៣ថ្ងៃ និងពេលយប់ ក៏ មានការ បណ្តែតប្រទីប ផងដែរ ។ ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរយើង ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវ ។ ពិធីបុណ្យ អុំទូកនេះ ក៏បានភ្ជាប់ទៅនឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករកីឡាការនីទាំងអស់ ត្រូវខិតខំយកអស់ពីកម្លាំងកាយកម្លាំងចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់គណៈកម្មការបច្ចេកទេស ដោយរក្សាបាននូវសីលធម៌ គុណធម៌ សុជីវធម៌ ឲ្យសក្តិសមជាកីឡាករ កីឡាការនី និងត្រូវរក្សាទំនាក់ទំនងល្អ សាមគ្គីភាពគ្នា និងត្រូវចេះថែទាំសុខភាព ផងដែរ៕ កាំង ហុងវាស្នា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា