ព័ត៌មាន
កិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៣ ឆ្នាំ២០២៤ អាណត្តិទី២
ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៣ ឆ្នាំ២០២៤ អាណត្តិទី២ ដែលដឹកនាំដោយលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង, នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
៣- សំណើសុំពិនិត្យសេវាមួយចំនួន
៤- ផ្សេងៗ។
លោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ បន្ទាប់មកលោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ និងអនុម័តនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។
ជាកិច្ចបន្ត លោកជំទាវសាស្ត្រាចារ្យប្រធាន បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
– ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង អំពីការសាងសង់អគារ ១៥ជាន់ ក្នុងរយៈេល ២-៣ឆ្នាំ ដើម្បីសុំការយោគយល់ពីការរំខានផ្សេងៗ ក៏ដូចជាពុំមានទីធ្លាគ្រប់គ្រាន់សម្រាប់ការរង់ចាំ
– ត្រូវរៀបលំហូរនៃការផ្តល់សេវាឱ្យបានច្បាល់លាស់ ដើម្បីឱ្យទាំងបុគ្គលិក និងប្រជាពលរដ្ឋបានយល់ច្បាស់ ក្នុងអំឡុងពេលសាងសង់អគារ
– ត្រូវរៀបចំពង្រឹងបន្ថែមនូវរចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈផ្សេងៗ និងធនធានមនុស្ស ដើម្បីផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
– ត្រូវតាមដាន និងឆ្លើយតបនូវរាល់ព័ត៌មាន ក៏ដូចជាមតិផ្សេងៗនូវលើបណ្តាញសង្គមនានា។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានប្រសាសន៍បិទអង្គប្រជុំ និងថ្លែងអំណរគុណម្តងទៀត ដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូលដែលបានចំណាយពេលវេលាអញ្ជើញចូលរួម៕
អត្ថបទ រដ្ឋា









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា