ព័ត៌មាន
កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងមីស៊ីលអន្តរទ្វីប Hwasong-19 មុនការបោះឆ្នោតនៅអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ១ ខែវិច្ឆិកាសបន្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធារបស់ខ្លួនជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងប្រភេទថ្មីមួយដែលមានឈ្មោះថា វ៉ាសុង-១៩ (Hwasong-19)ស្របពេលមានចលាចលអន្តរជាតិជុំវិញការលើកឡើងដែលថាកងទ័ពរបស់ខ្លួនត្រូវដាក់ពង្រាយជួយប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់មីស៊ីលចូលជ្រៅទៅក្នុងលំហ មុនពេលធ្លាក់ក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ីបានឲ្យដឹងថា ការបាញ់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហោះខ្ពស់ជាងមីស៊ីលមុនៗរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានលើកសរសើរថាជាមីស៊ីលយុទ្ធសាស្ត្រ្លាងបំផុតរបស់ពិភពលោក។ការបាញ់មីស៊ីលប្រទេសនេះ ជាការបញ្ជូនសារព្រមានដល់សត្រូវ។

ទន្ទឹមនឹងសំណួរនៅតែមានអំពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការដឹកនាំ និងការពារក្បាលគ្រាប់នុយក្លេអ៊ែរនៅពេលធ្លាក់ចូលទៅក្នុងបរិយាកាសវិញ មីស៊ីល Hwasong-19 ក៏ដូចជា ICBMs ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានបង្ហាញពីកម្រិតនៃការវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
មេដឹកនាំលោក Kim Jong Un បាននិយាយអំឡុងពេលត្រួតពិនិត្យការបាញ់នេះថា មីស៊ីលអន្តរទ្វីប ICBMប្រភេទថ្មីនេះ បានបង្ហាញឱ្យឃើញនៅចំពោះមុខពិភពលោកនូវទីតាំងអនុត្តរភាពដែលយើងបានធានាក្នុងការអភិវឌ្ឍន៍ និងការផលិតនុយក្លេអ៊ែរ។
ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើតមានឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់នៅសប្តាហ៍ក្រោយ ដែលបានទាក់ទាញការថ្កោលទោសភ្លាមៗពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា