ព័ត៌មាន
កងទ័ពជើងទឹករបស់ចិន បង្កើនការសម្ញែងសាច់ដុំក្នុងប្រតិបត្តិការនាវាផ្ទុកយន្តហោះពីរគ្រឿងលើកដំបូងសនៅសមុទ្រចិនខាងត្បូង
កងទ័ពជើងទឹករបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងទ័ពជើងទឹកចិន ដ៏ធំបំផុតក្នុងពិភពលោក បានធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះពីរគ្រឿងលើកដំបូងរបស់ខ្លួន ដែលគេមើលឃើញថាជាការសម្ញែងសាច់ដុំខាងយោធាដ៏ធំ។

សមយុទ្ធនេះត្រូវបានធ្វើឡើងនៅក្នុងដែនទឹកដែលមានការប្រកួតប្រជែងខ្លាំងនៃសមុទ្រចិនខាងត្បូងកាលពីចុងខែតុលា និងមានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះពីរគ្រឿងដឹកនាំដោយនាវាផ្ទុកយន្តហោះ CNS Liaoning និង CNS Shandong ដែលជានាវាផ្ទុកយន្តហោះប្រតិបត្តិការទីមួយ និងទីពីររបស់ប្រទេសចិន។

វីដេអូចេញផ្សាយដោយយោធាចិន បង្ហាញពីនាវាចម្បាំងចំនួន ១៣ គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿង កំពុងធ្វើដំណើរក្នុងដែនទឹកសមុទ្រចិនខាងត្បូង ត្រូវបានអមដំណើរពីលើដោយយន្តហោះចម្បាំងយ៉ាងហោចណាស់ ១២គ្រឿង រួមទាំងយន្តហោះចម្បាំង Shenyang J-15As និងយន្តហោះចម្បាំង J-15Bs ដែលត្រូវគេស្គាល់ថាជាត្រីឆ្លាមចេះហោះ។

នាវាផ្ទុកយន្តហោះ CNS Liaoning ត្រូវបានគេប្រទះឃើញកំពុងដំណើរការនៅសមុទ្រចិនខាងត្បូងជាទីដែលប្រទេសចិនមានជម្លោះដែនទឹកជាមួយហ្វីលីពីន ចាប់តាំងពីដើមខែតុលា រួមទាំងការធ្វើដំណើរទៅកាន់ច្រកចូលនៅមូលដ្ឋានទ័ពដោយនាវាចម្បាំងCNS Shandong ជាលើកដំបូង។
សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងទឹកក្នុងគោលបំណងគោរពនូវអ្វីដែលក្រសួងការពារជាតិចិនហៅថាសមត្ថភាពប្រតិបត្តិការរួមគ្នារបស់កងកម្លាំងនៃក្រុមនាវាវាយប្រហារទាំងពីរ និងការពង្រឹងកម្លាំងប្រយុទ្ធជាប្រព័ន្ធរបស់ពួកគេ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា