ព័ត៌មាន
កីឡាការិនីទូកចែវ «ព្រះពៃស្រពណ៌» ខិតខំហាត់សម ដើម្បីកេរ្តិ៍ឈ្មោះភូមិឃុំស្រុកខេត្ត ទោះក្នុងវ័យចាស់ក៏ដោយ
កីឡាការនីទូកចែវព្រះពៃស្រពណ៌ទាំងអស់ នៅមានចិត្តស្រឡាញ់កីឡានេះ តែអាយុកាន់ច្រើន កម្លាំងកាយថយចុះ អ្វីដែលជាបញ្ហានោះ គឺមិនមានអ្នកបន្តវេន ព្រោះក្មេងឥឡូវសុទ្ធតែអ្នកធ្វើការតាមរោងចក្រ។ ការខិតខំហាត់សមនាពេលនេះ ដើម្បីកេរ្ត៍ឈ្មោះភូមិឃុំស្រុកខេត្ត ប្រជាជន ជាពិសេសគឺទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង ។ ទូកចែវនារី ព្រះពៃស្រពណ៌ បានត្រៀមខ្លួនជាស្រេចហើយ ក្នុងការចូលរួមប្រណាំងទូកងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំនេះ ។
កីឡាការនី២នាក់បានអោយដឹងថា គាត់បានចូលជាសមាជឹកកីឡាទូកចែវនារី ព្រះពៃស្រពណ៌ នេះតាំងពីអាយុ១៥ឆ្នាំ ខ្លះ១៦ឆ្នាំមកម្លេះ ពេលនេះវ័យចូលជាង៤០អស់ហើយ។ ដោយសារមានចិត្តស្រឡាញ់វិស័យកីឡាប្រណាំងទូកង ទោះជាកម្លាំងរបស់ខ្លួនកាន់ែថយចុះ និងមិនមានអ្នកបន្តវេនពិតមែន ពួកគាត់ក៏នៅតែបន្តចូលរួមប្រណាំងទូករហូតដល់បច្ចុប្បន្ន ដើម្បីកេរ្ត៍ឈ្មោះអ្នកភូមិ ស្រុក ឃុំ ខេត្តរបស់គាត់ ហើយវាជាប្រពៃណីខ្មែរតាំងពីដូនតាផងដែរ។ ពេលប្រណាំងម្តងៗ កីឡាការនីទាំងអស់ បានប្រើកម្លាំងអស់ពីខ្លួនតែម្ដង ព្រោះខ្លាចចាញ់គេ តែក៏មានវិធីសាស្ត្រក្នុងការប្រើកម្លាំង និងបច្ចេកទេសចែវ រួមទាំងអ្នកបញ្ជាទូកផងដែរ។ ប៉ុន្តែពេលឈ្នះហើយ យើងអាចបន្ធូរដៃដកដង្ហើមបានស្រួលវិញ ។
លោក អៃ ឈុន មេឃុំជលសា ស្រុកជលគីរី បានថ្លែងថា៖ កីឡាការនីទូកងទាំងអស់ សុទ្ធតែមានក្ដីស្រឡាញ់កីឡាប្រភេទនេះ ព្រោះវាជាកេរ្តិ៍តំណែលពីដូនតា ជាពិសេសគឺកេរ្តិ៍ឈ្មោះស្រុកភូមិ ដោយមិនប្រាថ្នាប្រាក់រង្វាន់ឡើយ ។ ដោយសារតែគាត់ស្រឡាញ់បុណ្យប្រពៃណីជាតិ ទើបពួកគាត់ចូលរួម ទោះបីបានតិចឬច្រើន ក៏គាត់នៅតែខំខ្នះខ្នែងដដែល ទើបទូកចែវ ព្រះពៃស្រពណ៌នេះ ទទួលបានជ័យជំនះលេខ១ជារៀងរាល់ឆ្នាំ និងគ្មានគូប្រកួតឡើយ ។ មានឈ្មោះជាទូកចែវនារីក៏ពិតមែន ក៏ប៉ុន្តែទូកព្រះពៃស្រពណ៌នេះ ក៏មានបុរសចែវនៅខាងក្បាល និងកន្សៃទូកចំនួន៥នាក់ដែរ គឺខាងមុខ២នាក់ និងកន្សៃ៣នាក់ ព្រោះប្រុសៗ ងាយក្នុងការបញ្ជាទូក និងកាច់ចង្កូតទូក ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»