ព័ត៌មាន
ពលរដ្ឋខេត្តកណ្តាលនាំកូនតូចទៅចាក់វ៉ាក់សាំងកញ្ជ្រឹល ស្អូច ជាមួយក្រុមពេទ្យចុះចាក់តាមខ្នងផ្ទះ
អនុវត្តតាមការណែនាំក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកានេះ បណ្តាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមពេទ្យនានានៅទូទាំងប្រទេសបានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សំាងបន្ថែមការពារការកើតជំងឺកញ្ជ្រិល ស្អូច នៅតាមសហគម តាមខ្នងផ្ទះពលរដ្ឋ។ នៅក្នុងដំណើរការផ្តល់វ៉ាក់សាំងនេះ ពលរដ្ឋនានាបានស្ទុះស្ទៀរនាំគ្នានាំកូនតូចអាយុចាប់ពី៩ខែដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកាចសាវហាវនេះ។

ពលរដ្ឋនៅសង្កាត់សិត្បួ និងរកាខ្ពស់ នៅខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃនេះថា បន្ទាប់ពីមានមេភូមិបានផ្សព្វផ្សាយថា មានក្រុមពេទ្យចុះមកដាក់ប៉ុស្តិ ដាក់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកញ្ចឹ្រល ស្អូចជូនកូនតូចអាយុ ៩ខែ ដល់៥ខែមក នៅថ្ងៃនេះពលរដ្ឋដែលមានកូនចៅតូចៗ បាននាំគ្នានាំកូនចៅមកចាក់វ៉ាក់សំាងនេះ ដោយមិនអាកខាកបាន ដោយសារបទពិសោធន៍ពលរដ្ឋចាស់ៗដែលធ្លាប់ជួបប្រទះកើត ជំងឺ កញ្ជ្រិល ស្អូចនេះ គឺមានភាពកាចសាហាវពិបាកព្យាបាលទៅលើក្មេងតូច និងងាយឲ្យក្មេងតូចស្លាប់បំផុត បើសិនមិនមានវ៉ាក់សាំងបង្ការជំងឺនេះនៅក្នុងខ្លួន។

បើតាមតំណាងក្រុមពេទ្យចាក់វ៉ាក់សាំងនៅសង្កាត់រកាខ្ពស់ថ្លែងថា នៅក្នុងដំណើរការចុះវ៉ាក់សាំងការពារជំងឺកញ្ជ្រិលស្អូចតាមខ្នងផ្ទះពលរដ្ឋនេះ គឺមានការសហការល្អបណ្តាមេភូមិ និងអ្នកស្ម័គ្រចិត្តចុះផ្សព្វផ្សាយ និងបានធ្វើឲ្យពលរដ្ឋមានការស្ទុះស្ទៀរខ្លាំងនាំកូនតូចមកចាក់វ៉ាក់សាំងដោយមិនអាកខានបាន។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែមការពារជំងឺកញ្ជ្រិលស្អូច រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅតាមសហគម តាមវត្តអារ៉ាម តាមខ្នងផ្ទះ តាមសាលាឃុំសង្កាត់ និងតាមមណ្ឌលសុខភាព សរុបចំនួន១២៧២កន្លែង នៅជិតផ្ទះរបស់ពលរដ្ឋបំផុត និងបានកំណត់ផែនការចាក់វ៉ាក់សាំងលើក្មេងអាយុ៩ខែដល់៥ឆ្នាំ សរុបមប្រមាណ ១១ម៉ឺន៨៤៧០នាក់ និងមានក្រុមគ្រូពេទ្យចុះចាក់ចំនួន ១៧១ក្រុម ក្នុងមួយក្រុមមានគ្រូពេទ្យ២រូប និងអ្នកស្ម័គ្រចិត្តភូមិ១រូប៕ អត្ថបទ៖ ស៊ុម សុខជា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា