ព័ត៌មាន
ផ្ទះថ្មីចំនួន ៣៣ខ្នង ត្រូវបានប្រគល់ជូនកុមារ និងគ្រួសារក្រីក្រ
អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេហ្វ (CCF) នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសម្ពោធភូមិ ដែលសាងសង់ថ្មីសន្លាង មានឈ្មោះថា “លេនកូវ (Lenkov)”។ ភូមិថ្មីនេះ មានផ្ទះចំនួន ៣៣ ខ្នងជាទីជំរកសម្រាប់កុមារ គ្រួសារ និងសមាជិកសហគមន៍ចាស់ជរា ដែលរស់នៅជុំវិញអតីតទីលានចាក់សំរាមក្នុងតំបន់ស្ទឹងមានជ័យ។
ភូមិ “លេនកូវ” ដែលបើកសម្ពោធនេះ ផ្តួចផ្តើមឡើងដោយ អង្គការ CCF បានចាប់ដៃគូជាមួយអង្គកា World Housingដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសកាណាដា។ ភូមិ លេនកូវ គឺជាសហគមន៍ចម្រុះ ក្មេង ចាស់ ប្រុសស្រីរស់នៅជាមួយគ្នា។ ភូមិនេះប្រកបដោយភាពសម្បូបែបនេះ មានរួមបញ្ចូលសួនកុមារ បណ្ណាល័យ បន្ទប់ សម្រាប់ស្វ័យសិក្សារ ដែលអនុញ្ញាតឲ្យយុវជនក្នុងគម្រោងភាពជាអ្នកដឹកនាំរបស់អង្គការ អាចបើកថ្នាក់បង្រៀនដល់កុមារតូចៗ នៅក្នុងភូមិបាន។
លោក ឡច សាវី ប្រធានផ្នែកប្រតិបត្តិនៃអង្គការ CCF បានលើកឡើងថា ភូមិលេនកូវ តំណាងឱ្យក្តីសង្ឃឹម ការផ្លាស់ប្តូរ និងការសន្យាសម្រាប់អនាគតដ៏ល្អប្រសើរដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។ នេះជាសក្ខីភាពមួយចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចសហការលើកការងារសប្បុរសធម៌ ដើម្បីផ្ដល់ជំនួយជូនសហគមន៍នូវអ្វី ដែលពួកគាត់កំពុងត្រូវការជាចាំបាច់។
លោក Peter Lenkov ដែលជាម្ចាស់ជំនួយដ៏សំខាន់របស់ World Housing ហើយក៏អ្នកបម្រើការ ជាក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ននេះ រួមជាមួយភិយារបស់លោក គឺលោក ស្រី Audie បានធ្វើការរៃអង្គាសប្រាក់ដោយជោគជ័យនៅឯស្រុកកំណើតរបស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្ដល់ជាមូលនិធិសាងសង់ភូមិ លេនកូវ នេះឡើង។ លោក Peter Lenkov មានឈ្មោះបោះ សម្លេងនិងត្រូវបានគេស្គាល់ថា ជាអ្នកផលិតកម្មវិធីទូរទស្សន៍នៅ Los Ange les ជាអ្នកសរសេរខ្សែភាពយន្តជាផលិតករ និងអ្នកនិពន្ធសៀវភៅផងដែរ។
យុវជន សាន គីមអាន ដែលស្ថិតនៅក្នុងកម្មវិធីគាំពាររបស់អង្គការ CCF បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងនិយាយថា ពិតជាមានការអរគុណជាខ្លាំងដល់អង្គការទាំងពីរនេះ ខណៈយុវជនរូបនេះ បានចាកចេញពីក្នុងគ្រួសារខ្វះខាត និងកំព្រាឪពុក។ យុវជនដដែលនេះ បានឲ្យដឹងទៀតថា ការរស់នៅក្នុងផ្ទះជាក្រុមនៅក្នុងភូមិ លេនកូវ បានផ្តល់ឱ្យសិស្សានុស្សិតទាំងអស់នូវជីវិតបែបលក្ខណៈគ្រួសារ និងចេះជួយយកអសារគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់។
គិតមកដល់ពេលនេះ អង្គការ CCF និងអង្គការ World Housing បានចាប់ដៃគូជាមួយគ្នារយៈពេលជាង ១០ឆ្នាំ ដោយ បានសាងសង់ផ្ទះចំនួន ៦៥០ខ្នង សម្រាប់កុមារ និងគ្រួសារងាយរងគ្រោះ នៅស្ទឹងមានជ័យ។ មនុស្សជាង ២,១០០នាក់ ដែលំពុងរស់នៅក្នុងាពក្រីក្រ ឥឡូវនេះ អាចទទួលបានជម្រកសមរម្យ៕ អត្ថបទ ឈិត បូរ៉ាវី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»