ព័ត៌មាន
សិស្សានុសិស្សប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅទូទាំងប្រទេសកម្ពុជា។ជាមួយគ្នា សិស្សានុសិស្សបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងផ្សេងៗពីលោកគ្រូអ្នកគ្រូដែលបានបង្រៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ស្ថិតនៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដែលតំណាងនៅទូទាំងប្រទេសកម្ពុជាផងដែរ។ ពិធីនេះ មានការចូលរួមពី មន្រ្តីអប់រំ អាជ្ញាធររាជធានីភ្នំពេញ សិស្សានុសិស្ស និងជាអាណាព្យាបាលជាដើមនោះ សរុបចំនួនជាង២ពាន់នាក់។

នៅក្នុងពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា កាលពីសម័យប៉ុលពតសាលារៀនទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបិទទ្វា ហើយកុមារា កុមារីមិនមានឱកាសសិក្សារៀនសូត្រ ដូចក្នុងពេលបច្ចុប្បន្ន ដែលប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ បន្ថែមលើនេះ ឯកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់លោគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកបង្រៀនដល់សិស្សានុសិស្ស ហើយសិស្សនុសិស្សក៍ត្រូវប្រឹងប្រែងរៀនសូត្រផងដែរ។

ជាការឆ្លើយតប សិស្សានុសិស្សបានលើកឡើងថា ក្នុងឆ្នាំសិក្សាថ្មីនេះ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដោយគោរពតាមការណែរបស់លោកគ្រូអ្នកគ្រូ ដើម្បីឱ្យការសិក្សាទទួលបានផលល្អនៅចុងឆ្នាំ។ ក្រៅពីនេះ សិក្សានុសិស្សបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរៀនថ្នាក់ថ្មី ជួបមិត្តចាស់ ថ្មី និងលោកគ្រូអ្នកគ្រូជាដើម។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ តាមរយៈក្រសួងអបរំយុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកកម្ពស់គុណភាពអប់រំ ដោយផ្តោតទៅលើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈវិធានការសំខាន់ៗចំនួន៤រួមមាន៖ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ អត្ថបទ៖ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា