ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាណែនាំសាកលវិទ្យាល័យរបស់ជប៉ុន បន្ថែមកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្មដើម្បីអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យរបស់ជប៉ុន ណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដោយសិក្សាទៅលើគ្រឿងយន្តកសិកម្ម ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងជំនួបការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE កាលរសៀលថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា។
ពាក់ព័ន្ធការណែនាំខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសាកលវិទ្យាល័យជួយជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់បន្ថែមទៀត និងផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រនូវសហគមន៍កសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។ បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ក្នុងការធ្វើកម្មវិធីហាត់សិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ជាពិសេសបានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។
បើតាម ក្រសួងកសិកម្ម ជំនួបការងារនេះ ក្នុងគោលបំណងដើម្បីសម្តែងការគួរសម និងបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម លើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា៕
អត្ថបទ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»