ព័ត៌មាន
សម្តេចតេជោអំពាវនាវឲ្យអ្នកមានធនធានជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែប្រសើរថែមទៀត
ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអំពាវនាវដល់អ្នកមាន ដូចជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីជាដើមនោះ ជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត ខណៈបច្ចុប្បន្នវិស័យគុនខ្មែរកំពុងមានការរីកចម្រើនក្តី ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តេជោ ហ៊ុន សែន បាន ថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ ហើយសម្តេចបន្តថា រំពឹងថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រអោយបានិតដល់ជាងនេះទៀតនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស ហើយសម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់«សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខផងដែរ»។
យ៉ាងណាក៏ដោយ សម្តេចតេជោហ៊ុន សែន ក៏បានសម្តែងនូវការអបអរសាទរចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះផងដែរ ហើយជាមួយគ្នានោះសម្តេចតេជោ ក៏បានណែនាំបន្ថែមឲ្យអ្នករៀបចំកម្មវិធីប្រដាល់ឬគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ កែនកីឡាករប្រដាល់ពីតាមបណ្តាខេត្តនានាឲ្យមកប្រកួតនៅក្នុងរាជធានីភ្នំពេញ កុំឲ្យយកតែអ្នកនៅភ្នំពេញមកប្រកួតញឹកញាប់ពេកនាំឲ្យបាក់កម្លាំងកីឡាករ ខណៈការធ្វើបែបនេះ ក៏ជាការផ្តល់ឱកាសដល់កីឡាករនៅតាមបណ្តា ខេត្តធ្វើការប្រកួតតាមរយៈស្ថានីយ៍ទូរទស្សន៍ផងដែរ៕
អត្ថបទ បាន ចក់














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»