ព័ត៌មាន
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើមបីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។
ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមទៀតថា បើទោះជាកម្ពុជាមានផ្លូវល្បឿនលឿន និងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវស្ពានបានល្អស្អាតយ៉ាងណាក៏ដោយ ក៏នៅតែប្រឈមខ្លាំងជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ កន្លងមកនេះ ឯកឧត្តមកត់សម្គាល់ឃើញថា អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿនបាននិងកំពុងខិតខំជាមួយក្រុមហ៊ុនក្នុងការរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងករណីកកស្ទះចរាចរណ៍នៅក្នុងអំឡុងពេលមានបុណ្យជាតិធំៗ និងបញ្ហាសុវត្ថិភាពចរាចរណ៍ជាដើម។
តាមរបាយការណ៍រយៈពេល ២ឆ្នាំនេះ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យខូចខាតរថយន្ត របួសធ្ងន់ស្រាល និងស្លាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសយានយន្ត។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុន និងសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿនបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើការណែនាំឱ្យបានម៉ឺងម៉ាត់លើយន្តការត្រួតពិនិត្យថែទាំបរិក្ខារផ្លូវថ្នល់ឱ្យបានទៀងទាត់ ចាត់វិធានការសម្របសម្រួលសង្គ្រោះរថយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុឱ្យបានទាន់ពេលវេលា ផលិតនូវវីដេអូផ្សព្វផ្សាយអប់រំខ្លីស្តីពីការប្រើប្រាស់ និងសុវត្ថិភាពផ្លូវល្បឿនលឿនឱ្យបានកាន់តែទូលំទូលាយ លើកទឹកចិត្តប្រជាពលរដ្ឋឱ្យបំពាក់ឧបករណ៍ ETC លើយានយន្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបញ្ចៀសការកកស្ទះនៅបញ្ជារបង់ប្រាក់ និងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងការណែនាំ និងអ់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់សកម្មភាពកាត់របងចូលមកផ្លូវ និងបណ្តោយឱ្យសត្វពាហនៈឆ្លងកាត់បាន ដែលជាហេតុនាំឱ្យបង្កជាគ្រោះថ្នាក់ផ្សេងៗ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន6 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%