ព័ត៌មាន
យុវសិស្សនៅខេត្តកោះកុងតាំងចិត្តសិក្សាឱ្យបានពូកែដូចសិស្សច្បងដែលទើបប្រឡងជាប់និទ្ទេស A
តំណាងយុវសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បានរក្សាការតាំងចិត្តយ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ និងអាចប្រឡងជាប់និទ្ទេស A ដូចសិស្សច្បងរបស់ពួកគេ។
ប្រាប់ទូរទស្សន៍ BTV ក្រោយចូលរួមពិធីបើកបវសនកាលឆ្នាំសិក្សាថ្មី យុវសិស្សចំនួន២នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានថ្លែងថា ក្នុងនាមជាសិស្សប្អូនរបស់ពួកគេនឹងខិតខំសិក្សាគ្រប់មុខវិជ្ជា ហើយស្វែងមេរៀនសំខាន់ដ៏ទៃពាក់ព័ន្ធដ៏ទៃបន្ថែម ចាប់ពីដើមឆ្នាំរហូតដល់ការប្រឡងឆ្នាំ២០២៥ ខាងមុខ ដោយមិនបណ្តែបណ្តោយឱ្យពេលវេលាកន្លងទៅហួស ឬធ្វើមាតាបិតាខកចិត្តនោះទេ។
គួរកត់សម្គាល់ថា ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន ៥ នាក់ បើធៀបនឹងឆ្នាំទៅ២០២៣ មានសិស្សជាប់និទ្ទេសAតែ៣នាក់ប៉ុណ្ោះ។
ោជំទាវ មិថុនា ភូថង ក៏បង្ហាញក្តីរំភើបរីករាយជាមួយសិស្ស និងមាតាបិតាសិស្សផងដែរ ដែលបានប្រឡងជាប់និទ្ទេស A ចំនួន១៣នាក់ គ្រាខេត្តកោះកុងមិនធ្លាប់មានដូចពេលនេះ ដោយលោកជំទាវចាត់ទុកថា នេះជាការសបញ្ជាក់ឱ្យឃើញថា គុណភាពអប់រំសិក្សាក្នុងខេត្តកាន់តែរីកចម្រើន និងសិស្សមានសមត្ថភាពពេញលេញឈានដល់ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាតាមជំនាញដែលពួកគាត់មានបំណងចង់សិក្សា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»