ព័ត៌មាន
អគារសិក្សាមួយខ្នងនៅស្រុកអង្គស្នួលជា អំណោយសម្តេចតេជោត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យអប់រំជាចម្បង បានតម្រូវឱ្យមានការពង្រាយ អនុវិទ្យាល័យនៅតាមឃុំសង្កាត់នីមួយៗក្នុងស្រុកទូទាំងប្រទេស ក្នុងនោះ អនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាង នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធអគារសិក្សានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ភីន ផល្លា ជនួយការផ្ទាល់ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនទៀត។

លោក នូ សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅលើទីតាំងស្រះ រំចេក ដែលមានទំហំផ្ទៃដីប្រមាណ ៤៤៥១ ម៉ែត្រការេ ក្រោមដឹកនាំជ្រោមជ្រែងកសាងដោយ ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាមេបញ្ជាការរងបញ្ជាការដ្ឋាន ង៧០ អគារនេះបានចាប់ផ្តើមដំណើការសាងសង់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ជាទម្រង់អគារសិក្សា១ខ្នង ដែលមានកម្ពស់៣ជាន់ស្មើនិង១៨ បន្ទប់ និងបានប្តូរឈ្មោះពីអនុវិទ្យាល័យ អង្គស្នួល មក អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។ អគារសិក្សាថ្មីនេះមាន២បន្ទប់ប្រើប្រាស់ជាទីចាត់ការ សាលប្រជុំ៣បន្ទប់ បន្ទប់មុខវិជ្ជាពិសោធន៍១បន្ទប់ សម្រាប់បណ្ណាល័យ និងបន្ទប់នៅសល់គឺសម្រាប់ថ្នាក់រៀនដែលសរុបទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផងនោះ មានទំហំទឹកចំនួន ៥១៣,៤២២.៥០ដុល្លារ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសម្តែងនូវការសាទរចំពោះសមិទ្ធិផលថ្មីបន្ថែមមួយនេះ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឱ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកពីប្រវត្តិតស៊ូរបស់ប្រមុខដឹកនាំគឺសម្តេចតេជោ ហ៊ុនសែន ថាជាអច្ឆរិយបុគ្គ ជាមេដកនាំដែលបានគិតគូរវែងឆ្ងាយពីជោគវាសនាប្រទេសជាតិ បានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពធ្វើឱ្យកម្ពុជាបានកសាងនូវសមិទ្ធិផលនានារាប់មិនអស់ក្នុងនោះ វិស័យអប់រំសិក្សាធិការត្រូវបានលើកកម្ពស់ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹងគុណភាពអប់រំឈានទៅប្រកួតប្រជែងថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ភីន ផល្លា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសអគារសិក្សាជាសមិទ្ធិផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានបង្ហាញរូបរាងយ៉ាងត្រដែតត្រដឹមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»