ព័ត៌មាន
អតីតនិស្សិតអាហារូបករណ៍ Fulbright ចែករំលែកបទពិសោធន៍ដល់សិស្សចប់បាក់ឌុប ក្នុងខេត្តពោធិ៍សាត់
សិស្សវិទ្យាល័យថ្នាក់ទី១២ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីតាមបណ្តាក្រុង-ស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ ទទួលបានការចែករំលែកបទពិសោធន៍ តម្រង់ទិសចូលរៀននៅឧត្តមសិក្សា ពីថ្នាក់ដឹកនាំខេត្ត និងអតីតនិស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ។

កម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ហើយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដោយចែកជា២វគ្គ គឺពេលព្រឹកសម្រាប់សិស្សានុសិស្សមកពីស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយពេលរសៀលសម្រាប់សិស្សមកពីក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកកណ្តៀង ។

លោកបណ្ឌិត ធាម រតនៈ ជាអតីតសិស្សចេញពីខេត្តពោធិ៍សាត់ដែរនោះ និងលោកស្រី ស៊ូ ជូលីដា ដែលបានអ្នកដឹកនាំវាគ្មិនចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា ដោយធ្លាប់ឆ្លងកាត់វ័យជាសិស្សវិទ្យាល័យប្រឡងចប់ទី១២ គឺមានការពិបាកក្នុងការស្វែងយល់អំពីមុខវិជ្ជា និងការជ្រើសមុខវិជ្ជា មុខជំនាញរៀនបន្តនៅថ្នាក់ឧត្តមឱ្យបានត្រឹមត្រូវ ដូចនេះ វាគ្មិនទាំងអស់ ពិតជាមានក្តីរីករាយដោយក្នុងពេលនេះបានចូលរួមចែករំលែកបទពិសោធន៍ និងការតម្រង់ទិសផ្សេងៗជូនដល់ ប្អូនៗក្នុងខេត្តពោធិ៍សាត់ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ហើយមុខវិជ្ជា មុខជំនាញមួយណាក៏ល្អដែរ ឱ្យតែរៀនចេះច្បាស់លាស តែការជ្រើសរើសមុខជំនាញ មុខវិជ្ជាឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនយើង គឺត្រូវផ្អែកលើចំណង់ចំណូលចិត្តទេពកោសល្យ សមត្ថភាព និងទីផ្សារការងារ ហើយដើម្បីឱ្យប្អូនៗមានមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ វាគ្មិនប្រមាណ១០រូបនឹងឡើងធ្វើបទបង្ហាញលើមុខជំនាញ មុខវិជ្ជាសិក្សាផ្សេងៗនៅតាមមហាវិទ្យាល័យ ការស្វែងរកអាហាររូបករណ៍ទាំងក្នុងនិងក្រៅប្រទេស រួមនិងកម្មវិធីសំនួរចម្លើយផងដែរ ។

សិស្សទទួលបាននិទ្ទេស A មកពីវិទ្យាល័យបាកាន ស្រុកបាកាន ដែលបានចូលរួមកម្មវិធីនេះ បង្ហាញ់ក្តីរីករាយ ដោយទទួលបានបទពិសោធន៍ និងការតម្រង់ទិសពីថ្នាក់ដឹកនាំខេត្ត និងរាមច្បង ដែលផ្នែកមួយយ៉ាងសំខាន់ក្នុងការចាប់ផ្តើមបន្តការសិក្សានៅឧត្តមសិក្សាឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្តី្រ កែវ រតនៈ ធ្លាប់ជាប្រធានសមាគមន៍និស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ជាពិសេសសូមថ្លែងអំណរគុណដល់ លោកបណ្ឌិត ធាម រតនៈ និងលោកស្រី ស៊ូ ជូលីដា ព្រមទាំងវាគ្មិនទាំងអស់ ដែលបានចំណាយពេលផ្ទាល់ដ៏មានតំលៃ ធ្វើការចែករំលែកបទពិសោធន៍ និងតម្រង់ទិសជូនដល់ប្អូនៗជំនាន់ក្រោយ ឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ អភិវឌ្ឍន៍កសាងខ្លួនឱ្យក្លាយជានធាននុស្ស ជាមលធនមនុស្សដែលមានគុណភាព គ្រប់លក្ខណៈ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា