ព័ត៌មាន
ភ្ញៀវទេសចរជាង ១១ម៉ឺននាក់មកកម្សាន្តក្នុងកម្មវិធីប្រណាំងទូកក្នុងក្រុងដូនកែវ ខេត្តតាកែវ
រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូនកែវដែលអាជ្ញាធរខេត្តតាកែវបានរៀបចំធ្វើឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលលេងកម្សាន្តនៅក្នុងពិធីនេះចំនួនជាង ១១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ។

ថ្លៃងនៅនៅក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លៃងអំណរគុណដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានប្រឹងប្រែងចូលរួមការពារថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់ដែលបានចូលរួមលេងកម្សាន្តនៅក្នុងពិធីប្រណាំងទូកនៅក្នុងក្រុងដូនកែវរយៈពេល២ថ្ងៃនេះប្រកបដោយសុខសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងនៅក្នុងពិធីនេះទេ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាពនៅក្នុង្រេស ព្រោះបើគ្មានសុខសន្តិភាពទេរដ្ឋបាលខេត្តតាកែវមិនអាចរៀបចំពិធីប្រណាំងទូកបានយ៉ាងជោគជ័យបែបនេះឡើយ ដូច្នេះគប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិឲ្យបានយូរអង្វែងតរៀងទៅ។

ថ្លែងនៅក្នុងពិធីបិទការប្រណាំងទូកនៅក្នុងក្រុងដូនកែវខេត្តតាកែវឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ បានសំដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តតាកែវដែលបានប្រឹងប្រែងបង្កើតកម្មវិធីនេះឡើងបង្កការកម្សាន្តសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនិងប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។

ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមផ្កាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំឲ្យអាជ្ញាធរខេត្តក្រុងរៀបចំពិធីផ្សេងៗដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយដែលក្នុងនោះខេត្តតាកែវបានរៀបចំពិធីប្រណាំងទូកនេះឡើងក្នុងរយៈពេល ២ ថ្ងៃប្រកបដោយជោគជ័យជាពិសេសអាជ្ញាធរបានថែរក្សាសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។

គួបញ្ជាក់ថាសម្រាប់លទ្ធផលនៃការប្រណាំងទូកក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ទូកដែលទទួលបានលេខ១ បានទៅលើទូករបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ លេខ ២ បានទៅលើទូកបាយ៉ង់កោរបារមីរមានជ័យបស់សាលាស្រុកគីរីវង់ លេខ ៣ បានទៅលើកទូកព្រះខ័ណ្ឌមានជ័យបារមីព្រៃកប្បាសរបស់រដ្ឋបាលស្រុកព្រៃកប្បាស លេខ ៤ បានទៅលើទូកសែនជ័យបារមីទន្លេបាទីរបស់សាលាសុខបាទី និងលេខ ៥ បានទៅលើទូកធីវេតសែនជ័យបារមីតេជោរបស់វិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោសែន៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា