ព័ត៌មាន
សិស្សនិទ្ទេស A មានជីវភាពខ្វះខាតទទួលបានផ្ទះ និងការឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
យុវសិស្ស គ្រុឌ សុវណ្ណារ៉ា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ដែលគ្រួសារកំពុងមានជីវភាពក្រីក្រលំបាកជាខ្លាំងនោះ ទទួលបានផ្ទះថ្មី១ខ្នង និងការឧបត្ថម្ភផ្សេងៗពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់ឱ្យក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី ចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ តស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរនូ្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែង យុវសិស្ស គ្រុឌ សុវណ្ណារ៉ាដែលត្រូវជាកូនច្បងបានតស៊ូខិតខំរៀនសូត្ររហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A។

ក្នុងឱកាសនោះ លោក ងី សែត បានពាំនាំប្រសាសន៍ របស់ឯកឧត្តម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាថ្លែងការកោតសរសើរចំពោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជា មានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេសA។
លោក ងី សែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។
អំណោយមនុស្សធម៌ដែលត្រូវផ្ដល់ជូនគ្រួសារយុវសិស្ស គ្រុឌ សុវណ្ណារ៉ា រួមមាន ៖អង្ករ ១០០គីឡូក្រាម, មី ២កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ២០កំប៉ុង, ឃីត១កញ្ចប់ ថវិកាចំនួន៤០ម៉ឺនរៀល និងសម្រេចធ្វើផ្ទះថ្មី១ខ្នងផ្តល់ជូនគ្រួសារយុវសិស្សគ្រុឌសុវណ្ណារ៉ាផងដែរ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា