ព័ត៌មាន
មន្ទីរសាធារណៈការខេត្តតាកែវ ជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣
តាកែវ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ បានជូនដំណឹងស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណត់ផ្លូវជាតិលេខ ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាបណ្ដោះអាសន្ន។
សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងទៀតថា ដោយសារស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ ២០១៤នេះ ចាប់ផ្ដើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនបង្កឲ្យមានជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ។ ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងតែបាននឹងកំពុងជាន់ឡើងជាហេតុបណ្ដាលឲ្យលិចលង់នៅតាមកំណត់ផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៤១ ដល់គីឡូម៉ែត្រលេខ ៤៣ ផ្សារត្រាំខ្នារ និងចន្លោះគីឡូម៉ែត្រលេខ ៥៣ ដល់គីឡូម៉ែតលេខ ផ្សារប៉ាំងសី ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវថ្នល់ស្ពានមិនអាចទ្រ នឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូច្នោះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានមន្ទីរសាធារណការដឹកជញ្ជូនខេត្តតាកែវ សូមធ្វើការផ្អាកចរាចរណ៍រថយន្តទឹកទំនិញធ្ងន់ធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់៤៣ និងចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់៥៣ ជាបណ្ដោះអាសន្នរហូតមានសេចក្ដីជូនដំណឹងសារជាថ្មី។
សេចក្ដីជូនដំណឹងខាងលើ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត និងសម្រាប់ទិសដៅខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ ២២ ហួសទៅផ្លូវជាតិលេខ ២ ស្តុបអង្គតាសោមក្រុងដូនកែវ ឬវាងទៅតាមផ្លូវជាតិលេខ ៤១ ជាបណ្ដាះអាសន្នសិន៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»