ព័ត៌មាន
កឋិនទានសាមគ្គីមហាគ្រួសារខ្មែរ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ស្ថិតក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម បានប្រព្រឹត្តិទៅដោយរលូន សប្បាយរីករាយ និងស្និទ្ធស្នាលបំផុតរវាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូកម្ពុជា ជាមួយបងប្អូនខ្មែរក្រោម ។
ក្នុងឱកាសដ៏មហាឡោឫក និងវិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា អង្គកឋិនទានដែលមានការចូលរួមគ្រប់និន្នាការនេះ បានបង្ហាញថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះជាដើម ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាត់ទុកអង្គកឋិនទានដែលដង្ហែទៅកាន់វត្តខ្មែរក្រោមពេលនេះ គឺជាប្រវត្តិសាស្រ្តបង្ហាញពីបងប្អូនខ្មែរ តែមួយ ក្រោមម្លប់ន្តិភាព និងពុទ្ធបរិស័ទតែមួយ ប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និងនិយាយដោយឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់ព្រះពុទ្ធសាសនា ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។
ពលរដ្ឋខ្មែរក្រោមចូលរួមអង្គកឋិនទាននេះ បានបង្ហាញក្តីរីករាយ និងអបអរយ៉ាងខ្លាំង ហើយចង់មានបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលនេះ មាននៅឆ្នាំក្រោយៗទៀត ។
គួរបញ្ជាក់ថា អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ សម្រាប់វត្តស្វាយសៀមថ្មី ទទួលបានបច្ច័យចំនួនជិត ៩៥ម៉ឺនដុល្លារអាមេរិក ខណៈវត្តចំនួន ១៤២វត្តផ្សេងទៀត ទទួលបានបច្ច័យ១ម៉ឺនដុល្លារ ក្នុងមួយវត្តៗ ៕ អត្ថបទ បាន សុខរិទ្ធិ





















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»