ព័ត៌មាន
កីឡដ្ឋានថ្មីរបស់ក្លឹបអង្គរថាយហ្គឺរ នឹងប្រើសម្រាប់ការប្រកួតលីគកំពូលចុងសប្តាហ៍
ការទន្ទឹងរង់ចាំបានមកដល់! ក្លឹបបាល់ទាត់ដែលម្ចាស់ជាជនជាតិជប៉ុន អង្គរថាយហ្គឺរ នឹងប្រើប្រាស់កីឡដ្ឋានថ្មីរបស់ខ្លួនដែលដាក់ឈ្មោះតាមម្ចាស់ក្លឹបថាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ នឹងត្រូវប្រាស់សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ទល់នឹងក្លឹបមកពីរាជធានីភ្នំពេញ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦និង០០នាទីល្ងាច។

ម្សិលមិញមន្ត្រីខេមបូឌានព្រីមៀរលីគដឹកនាំដោយនាយកប្រតិបត្តិ Peter Koo បានចុះត្រួតពិនិត្យកីឡដ្ឋាននេះដើម្បីសម្រេចថាតើអាចលេងបានរឺអត់។ ជាលទ្ធផលតំណាងក្លឹបអង្គរថាយហ្គឺរ បញ្ជាក់ថា CPL សម្រេចឱ្យប្រើប្រាស់ និងប្រកួតផ្លូវការហើយ។

សូមរំលឹកថា ក្នុងកច្ចសម្ភាសន៍ជាមួយ BTV Newsថ្មីៗនេះ ជាមួយការសាងសង់កីឡដ្ឋានផ្លូវការ ក្រោយបង្កើតក្លិបជិត ១០ឆ្នាំនៅកម្ពុជា លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហាញនូវចក្ខុវិស័យដ៏វែងឆ្ងាយលើសពីបាល់ទាត់ ដោយលោករំពឹងថា សមិទ្ធផលថ្មីមួយនេះ នឹងរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តសៀមរាបទៀតផង ។
លោក Akihiro Katoបន្តថា ការសាងសង់កីឡដ្ឋាននេះ ធ្វើតាមលទ្ធភាព ទៅតាមកម្រិតធនធាន ដោយជំហានដំបូងក្រៅពីទីលានប្រកួត គឺធ្វើកន្លែងអង្គុយត្រឹម ២,០០០កៅអី ។ តែអ្វីដែលសំខាន់ គឺការសាងសង់ស្របតាមស្ដង់ដារអន្ដរជាតិ ក៏ដូចជា AFC ហើយបើមានការចូលរួមគាំទ្រកាន់តែច្រើន លោកនឹងពង្រីកសាងសង់កាន់តែធំ ។

រហូតដល់លក់ក្រុមហ៊ុននៅជប៉ុន ដើម្បីដំណើរការក្លិប និងសាងសង់កីឡដ្ឋាននេះ ហេតុផលសំខាន់បំផុត គឺដោយសារលោកស្រាលាញ់ប្រទេសកម្ពុជាខ្លាំង ។ ហេតុនេះ លោកសុទិដ្ឋិនិយមក្រោយវត្តមានកីឡដ្ឋានរបស់ក្លិប មិនត្រឹមតែជួយការអភិវឌ្ឍកីឡាបាល់ទាត់នោះទេ នឹងអាចជួយដល់សេដ្ឋកិច្ច និងទេសចរណ៍នៅសៀមរាប ។ ម្យ៉ាងក៏ជាគំរូសម្រាប់ក្លិបតំណាងឲ្យខេត្តមួយផងដែរ ។
លោក Akihiro Kato បានបន្ថែមថា ដីដែលលោកបានវិនិយោគ សម្រាប់សាងសង់កីឡដ្ឋាននេះ មានទំហំសរុប ៦ហិចតា ក្នុងនោះ ៣ហិចតាសម្រាប់ធ្វើកីឡដ្ឋាន ហើយសល់ប៉ុន្មាន លោកនឹងកៀគរវិនិយោគិនមកវិនិយោគធ្វើជាក្រុងមួយ ដែលមានមន្ទីរពេទ្យ និងសាលារៀនជាដើម ។ លោកសង្ឃឹមថា ៥ ឬ ១០ឆ្នាំទៀត ទីតាំងនេះ មិនត្រឹមតែជាកីឡដ្ឋាននោះទេ តែនឹងក្លាយជាទីប្រជុំជនមួយ ដែលផ្ដល់លើសពីកីឡាបាល់ទាត់ដល់ប្រជាពលរដ្ឋ និងទេសចរណ៍ ។
សូមបញ្ជាក់ថា កីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀ ក្រុង និងខេត្តសៀមរាប៕








-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន5 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%