ព័ត៌មាន
ផ្លូវដីក្រាលល្បាយក្រួស១ខ្សែបានកំពុងលើកកម្ពស់ និងសម្រួលការធ្វើដំណើរប្រជាពលរដ្ឋនៅស្រុកព្រៃឈរ
កំពង់ចាម ៖ ផ្លូវដីក្រាលល្បាយក្រួស ប្រវែង ៦ គីឡូម៉ែត្រ ស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានកំពុងលើកកម្ពស់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលទានផ្សេងៗជាដើម។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ សុពលភាព ការងារស្ថាបនាផ្លូវដីក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសាងសងលូផ្សេងៗ ស្ថិតនៅភូមិត្រពាំងក្រសាំង ទៅភូមិអូរដូនញ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាង ខ្លាំង លើការស្ថាបនាជាពិសេសផ្លូវជនបទមានផ្លូវដីស ផ្លូវល្បាយ ក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម។
ចំពោះការស្ថាបនាផ្លូវនិងលូខាងលើនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែងខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្ម ច្រើន ដូច្នេះតាមរយៈការផ្តល់ផ្លូវល្អគឺជាការចាំបាច់បំផុត សម្រាប់សម្រួលការដឹកជញ្ជូនកសិផល ដែលប្រមូលរួចមកកាន់គេហដ្ឋាន ឬការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម, និងចាប់ពីពេលនេះតទៅ សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវយកចិត្តទុកដាក់បន្តលើផ្លូវទាំង នេះឱ្យបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានទាំងនេះ។
ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តម សាន វិសាល នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានលើក ឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការអភិវឌ្ឍន៍ផ្លូវ ស្ពាន ដើម្បីសម្រួល និង កាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរ ដោយមិនឱ្យពិបាក ឬគ្មានផ្លូវធ្វើដំណើរ ដូចនាពេលប៉ុន្មានឆ្នាំមុនទៀតឡើយ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី




















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា