ព័ត៌មាន
កីឡាជាតិលើកទី៤៖ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ដេញតាមពីក្រោយដោយក្រសួងការពារជាតិ
គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ក្រោយឈ្នះមេដាយសរុប១១៥គ្រឿង(មាស៦៥ ប្រាក់៣២ និងសំរឹទ្ធ១៨) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី០៤ និងកីឡាជាតិជនពិការលើកទី០២ ឆ្នាំ២០២៤។ ក្រសួងការពារជាតិកំពុងដេញតាមពីក្រោយ ប៉ុន្តែគម្លាតមេដាយខុសគ្នាច្រើន បន្ទាប់ពីឈ្នះមេដាយមាស៤២គ្រឿង ប្រាក់២៥គ្រឿង និងសំរឹទ្ធ២១គ្រឿង សរុប៨៧គ្រឿង។
ចំណែកខេត្តកណ្តាលបន្តឈរលេខ៣ ជាមួយមេដាយមាស១២គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៣១គ្រឿង សរុប៥៦គ្រឿង។ ក្រសួងសេដ្ឋកិច្ច បញ្ចប់ថ្ងៃប្រកួតទី៧ ឈរនៅលេខ៤ជាមេដាយសរុប១៩គ្រឿង ក្នុងនោះមាស៩គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៣គ្រឿង។

ឯខេត្តតាកែវ សៀមរាប ស្ទឹងត្រែង កែប ព្រៃវែង និងខេត្តកំពង់ឆ្នាំងឈរនៅលំដាប់ទី៥ ៦ ៧ ៨ ៩ និងលំដាប់ទី១០រៀងគ្នា ស្របពេលដែលខេត្តស្វាយរៀងឡើងពីលេខ១៧មកឈរនៅចំណាត់ថ្នាក់ទី១១ ក្រោយដណ្តើមបានមេដាយមាសគ្រឿង ប្រាក់៨ និងសំរឹទ្ធ៧គ្រឿង សរុប១៨គ្រឿង។
រីឯខេត្តកោះកុង ពេលនេះដណ្តើមបានមេដាយហើយ និងឡើងមកឈរលេខ១៨ ក្រោយឈ្នះមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប៧គ្រឿង។ ព្រះវិហាក៏ឈ្នះមេដាយដែរ ក្រោយពីមិនអាចរកមេដាយបាន៦ថ្ងៃប្រកួត ដោយដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង។

ពេលនេះមានតែខេត្តពីរទេក្នុងចំណាម២៥រាជធានី ខេត្តនិងក្រសួង៣ដែលចូលរួមកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំនេះ មិនទាន់ឈ្នះមេដាយ គឺខេត្តក្រចេះ និងខេត្តរតនៈគីរី ពេលដែលកីឡាជាតិ នឹងបញ្ចប់នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍នេះ៕


-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ