ព័ត៌មាន
សមាជិកថ្មីមកពីអតីតបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទី ចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍
អតីតសមាជិក និងមន្រ្តីជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទីជាសមាជិកថ្មីក្នុងគណបក្សប្រជាជនកម្ពុជាឱ្យបានល្អបំផុត និងចូលរួមធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ថ្លែងប្រាប់ BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកដែលពីមុនជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង បានសម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មីមកពីតីតគណបក្សប្រឆាំងសរុបចំនួនជាង២ពាន់នាក់ ដែលទើបចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង លើកឡើងថា ពិធីជួបជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីពីបង្ហាញទំហំនៃសមាជិកថ្មីដែលសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មី លោកនឹងបំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើប្រទេសជាតិ ព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលធានាសុខសន្តិភាព និងបម្រើប្រជាជនគ្រប់និន្នានយោបាយទាំងអស់។

ជាមួយគ្នា លោក សំ សុខគង់ សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន និងអតីតជាមេធាវីរបស់អតីតគណបក្សប្រឆាំង បានសម្តែងក្ដីរីករាយចំពោះការចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកចាត់ទុកនេះ ជាឱកាសដ៏មានតម្លៃសម្រាប់រូបលោកជាសមាជិកថ្មី បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានប្តេជ្ញាថានឹងខិតខំដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជាឱ្យបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះសមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជឿលើនយោបាយជ្រុលនិយម សូមពិចារណា និងងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំនៃម្លប់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយភាពរីកចម្រើនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកដែលពីមុនជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុងចំណោមសមាជិកជាង ១ម៉ឺននាក់ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ សេក ឧត្តម



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា