ព័ត៌មាន
កីឡាករអុំទូកនៅខេត្តកណ្តាលកំពុងខិតខំហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅសប្តាហ៍ក្រោយ
បច្ចុប្បន្ន កីឡាករអុំទូកនៅតាមបណ្តាវត្តនានា នៅក្នុងខេត្តកណ្តាល កំពុងខិតខំហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តិទៅនៅសប្តាហ៍ក្រោយ ។ ជាក់ស្តែងដូចជា កីឡាករអុំទូកតំណាង ឱ្យវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ជាដើម ។
ក្នុងពេលកំពុងហ្វឹកហាត់ការអុំទូកតាមដងទន្លេបាសាក់ នាល្ងាចម្សិលមិញ កីឡាករអុំទូកតំណាងឱ្យវត្តព្រែកសំរោង នៅក្នុងក្រុងតាខ្មៅ បានប្រាប់BTVឱ្យដឹងថា ការហាត់សម នឹងធ្វើឱ្យកីឡាករអុំទូកទទួលបានបទ ពិសោធន៍ជាច្រើនពីគ្រូបង្ហាត់ មានថាមពលគ្រប់គ្រាន់ ដើម្បីឈានទៅដណ្ដើមជោគជ័យពេលប្រកួត ។
គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា នេះ មានទូកងចំនួនជិត៣៥០ទូក និងកីឡករជាងពីរម៉ឺននាក់ បានត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៊ូ ជុំសេរី អនុប្រធាននៃអនុគណៈកម្មការបច្ចេក ទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ នឹងរៀបចំឡើងយ៉ាង អធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញ បូរិបូរ ៕ អត្ថបទ៖ ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា