ព័ត៌មាន
ពិព័រណ៍ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច រំពឹងខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
ការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ( CamFood CamHotel 24) បានបើកសម្ពោធជាផ្លូវការ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ។

ព្រឹត្តិការណ៍ដ៏ធំនេះ ចូលរួមសហការដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណជាង ១៥០ម៉ាកសញ្ញា ដោយរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួនជាង ១២,០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ។ ក្រៅពីការតាំងពិព័រណ៌ ក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យម្ហូបអាហារ និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងពិធីបើកសម្ពោធកម្មវិធី បានមានប្រសាសន៍ថា តួនាទីសំខាន់របស់ព្រឹត្តិការណ៍នេះ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ ជាមួយនេះ ឯកឧត្តម បានលើកឡើងពីអំណាចនៃបទពិសោធន៍ធ្វើម្ហូបចម្រុះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរ នឹងផ្តល់នូវសារៈសំខាន់ៗជាច្រើនដល់អ្នកចូលរួមតាំងបង្ហាញ ក៏ដូចជាសម្រាប់អ្នកកំពុងប្រកបអាជីវកម្មក្នុងវិស័យទាំងនេះ មានដូចជាខាងវិស័យផ្គត់ផ្គង់កាហ្វេរ ម្ហូបអាហា និងភេសជ្ជៈ , ឱកាសក្លាយជាអ្នកចែកចាយ ឬដៃគូរអាជីវកម្ម ឬទិញសិទ្ធិផ្តាច់មុខក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចជាដើម។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តការណ៍នេះ បានចែករំលែកការយល់ដឹងជាច្រើន អំពីការរីកចម្រើន និងសក្តានុពលរបស់វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ពីព្រោះថា គិតមកដល់ពេលនេះ គឺជាលើកទី១០ ដែលរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងបង្កើនកិត្យានុភាពផ្សព្វផ្សាយ ក៍ដូចជាជម្រុញនិងពង្រឹងជំនាញធ្វើម្ហូប និងជំនាញបដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ។

កម្មវិធីពិព័រណ៍ខាងលើនេះ នឹងផ្តល់អ្នកចូលរួមតាំងបង្ហាញ និងអ្នកទស្សនា មានឱកាសជួបផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ មកពីក្រៅប្រទេស មានដូចជា ចិន កូរ៉េ សិង្ហបុរី សហដ្ឋអាមេរិក បារំាង និងអ៊ីតាលីជាដើម ដើម្បីបង្កើតវេទិកាដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ចសំខាន់ៗជាច្រើន រួមមាន៖ វិស័យបរិក្ខាអាហារ និងភេសជ្ជៈ និងបដិសណ្ឋារកិច្ច និងលក់ដុំ លក់រាយជាដើម។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន7 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន5 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%