ព័ត៌មាន
ប្រជាពលរដ្ឋនៅឃុំព្រែកកុយ ខេត្តកំពង់ចាម សម្តែងនូវការសប្បាយរីករាយចំពោះសមិទ្ធផលកើតឡើង នៅក្នុងមូលដ្ឋាន
កំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហាញនូវការសប្បាយរីករាយជាអនេក ចំពោះការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល បានជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមជនបទ មានផ្លូវ ជាពិសេសមានស្ពាន ដែលជាសមិទ្ធផលប្រវត្តិ សាស្រ្ត បង្ករលក្ខណៈងាយស្រួលនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ, ការ ស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានបរវែងសរុប ៥៦០ ម៉ែត្រ និងមានសមិទ្ធផលផ្សេងៗទៀតជុំវិញបរិវេណស្ពាននេះ នៅភូមិ គហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ បានសម្តែងនូវការ សប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តមួយនេះ នៅក្នុងមូលដ្ឋាន របស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅ មូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហា ជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។
ជុំវិញគម្រោងស្ពាននិងផ្លូវខាងលើនេះ, ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើង ថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃ ក្រសួងការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងស្ពាន នៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ មានផ្លូវ មានស្ពានសម្រាប់ធ្វើដំណើរ ដើម្បីបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ទាក់ទិនការអភិវឌ្ឍតាមមូលដ្ឋាននេះដែរ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល លើកឡើងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៅតាមសហគមន៍ មានផ្លូវល្អ និងស្ពានល្អ ដោយបាននឹងកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ពួកគាត់។
ជុំវិញការចុះពិនិត្យស្ពាននិងផ្លូវនេះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមគណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរដល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំសមិទ្ធផលទាំងនេះទាំងអស់គ្នដូចជា ការហាមឃាត់ឡានដែលដឹកលើស ទម្ងន់កម្រិត និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។ ក្នុងជំនួបនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗ ទទួលបានក្រម៉ា១ ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី


















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»