ព័ត៌មាន
គម្រោងផ្ដល់អាហារូបត្ថម្ភដល់កុមារកម្ពុជា បន្តទទួលការគាំទ្របន្ថែមពីអង្គការដៃគូ
ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) និងអង្គការដៃគូ បាន ដាក់ឱ្យដំណើរការគម្រោងរួមគ្នា SDG Seed Funds Joint Project ខណៈអង្គការទស្សនៈពិភពលោកអន្តរជាតិ (Worl Vision) បានដាក់ឱ្យដំណើរការគម្រោងយុទ្ធនាការគ្រប់គ្រាន់ (ENOUGH CAMPAIGN PROJECT) ដែលបានជួយដល់ការគាំទ្រផ្នែកអាហារូបត្ថម្ភ របស់កុមារនៅតាមសហគមន៍ ជាពិសេសតំបន់ជនបទ ។
ក្នុងពិធីអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន” នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សំណាង តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា គម្រោងរួមគ្នា នឹងជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា ដើម្បីធានាថា ប្រព័ន្ធស្បៀងមិនត្រឹមតែមានភាពធន់ ចីរភាព និងបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានភាពប្រសើរឡើង តាមរយៈការគាំទ្រដល់របបអាហារសុខភាព និងមិនទុកនរណាម្នាក់ចោលឡើយ ។
ឯកឧត្តមបានបន្តថា គម្រោងនេះ នឹងពង្រឹង-ពង្រីកបរិយាកាសអំណោយផលសម្រាប់ប្រព័ន្ធស្បៀង ដើម្បីផ្តល់អាទិភាពដល់ការវិនិយោគ សម្រាប់លទ្ធផលសេដ្ឋកិច្ច និងអាហារូបត្ថម្ភ និងពង្រឹងសមត្ថភាពអ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រវិនិយោគក្នុងកម្រិតដែលអាចជំរុញទាំងលទ្ធផលសេដ្ឋកិច្ច និងអាហារូបត្ថម្ភ ។
ឯកឧត្តម ជា សំណាង បានបន្ថែមថា គម្រោងយុទ្ធនាការគ្រប់គ្រាន់ ដើម្បីចូលររួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ។
លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងយុទ្ធនាការគ្រប់គ្រាន់ គឺផ្ដោតទៅលើការងារសំខានចំនួន៣ ហើយធ្វើយុទ្ធនាការមានរយៈពេលបីឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ។
ចំណែកពលរដ្ឋនៅតាមសហគមន៍ ដែលយកផលិតផលទៅតាំងពិព័ណ៍រក្នុងកម្មវិធីនេះ បានលើកឡើងថា សហគមន៍របស់ពួកគាត់ ក៏បានចូលរួមផងដែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈផលិតអាហារដែលមានសុវត្ថិភាព ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ ៕
អត្ថបទ បាន សុខរិទ្ធិ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»