ព័ត៌មាន
លោកស្រី Harris បានប្រាប់លោក Trump ពីការផ្ទេរអំណាចដោយសន្តិវិធី និងប្រាប់អ្នកគាំទ្រកុំបោះបង់
បេក្ខភាពគណបក្សប្រជាធិបតេយ្យដែលចាញ់ការបោះឆ្នោត លោកស្រី Kamala Harris បានជំរុញឱ្យក្រុមអ្នកគាំទ្រទទួលយកជ័យជម្នះរបស់លោក Donald Trump សម្រាប់សេតវិមាន ខណៈប្រាប់ពួកគេឱ្យកុំបោះបង់ការតស៊ូដើម្បីឧត្តមគតិរបស់ពួកគេ។ លោកស្រីបាននិយាយថា ក្រោយដឹងលទ្ធផល លោកស្រីបានទូរស័ព្ទអបអរសាទរជ័យជម្នះទៅកាន់លោកTrump និងបានសន្យាការផ្ទេរអំណាចដោយសន្តិវិធី។

លោកស្រីបានទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលនិយាយថាលទ្ធផលបែបនេះមិនមែនជាអ្វីដែលយើងចង់បានទេ។
លោកស្រី Harris ដែលបានលុបចោលសុន្ទរកថាត្រៀមសម្រាប់ជ័យជម្នះត្រូវបានគ្រោងទុកនៅទីកន្លែងដដែលមួយយប់មុននេះ ក៏បានប្រាប់ហ្វូងមនុស្សកុំឱ្យអស់សង្ឃឹមដែរ។
លោក Trump បានឈ្នះក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗគ្រប់គ្រាន់ រួមទាំងរដ្ឋ Pennsylvania រដ្ឋ North Carolina និង Wisconsin ក្នុងការទទួលបានតំណែងប្រានធិបតី ។

លោកស្រីHarris បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធនៅសាកលវិទ្យាល័យ Howard ថា សូមស្តាប់ខ្ញុំនិយាយ ពន្លឺនៃការសន្យារបស់អាមេរិកនឹងភ្លឺជានិច្ច។ ដរាបណាយើងមិនបោះបង់ចោលហើយដរាបណាយើងបន្តតតាំង ។
លោកស្រីអនុប្រធានាធិបតីវ័យ៦០ឆ្នាំរូបនេះ បាននិយាយទាំងសើចថា ខ្ញុំដឹងថាមនុស្សម្នាកំពុងជួបប្រទះអារម្មណ៍ផ្សេងៗគ្នាក្នុងស្ថានភាពពេលនេះ។ ខ្ញុំយល់ហើយ។ ប៉ុន្តែយើងត្រូវតែគោរពលទ្ធផលនៃការបោះឆ្នោតនេះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»