ព័ត៌មាន
អតីតសកម្មជនបក្សប្រឆាំង ទទូចដល់ក្រុមប្រឆាំងបញ្ឈប់ការធ្វើនយោបាយយកបរទេសជាឈ្នាន់ ដើម្បីតែបំផ្លាញជាតិ
អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូចដល់ក្រុមប្រឆាំងឱ្យបញ្ឈប់ការធ្វើនយោបាយដោយយកបរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាកមកជាការបង្រួបបង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកដែលពីមុនជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីតសកម្មជនគណបក្សប្រឆាំងប្រចាំប្រទេសជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំឈរលើគោលការណ៍បង្រួបបង្រួមជាតិតែមួយ។
ក្នុងនោះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានទទូចដល់ក្រុមប្រឆាំងឱ្យបញ្ឈប់ការធ្វើនយោបាយសាចទឹកដាក់គ្នា ហើយបង្ហាញ្វីមិនចំណេញដល់ជាតិពីបរទេសនោះទេ។ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ អះអាងថា ប្តេជ្ញានឹងធ្វើខ្លួនប្រៀបបានជាស្ពានដល់យុវជនប្រឆាំងដើម្បីឱ្យយល់ច្បាស់ពីនយោបាយឈ្នះ ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង បានបង្ហាញពីខុសគ្នាបន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងធ្វើកិច្ចការពិតប្រាកដ ដើម្បីសន្តិភាព អភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ។
សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកដែលពីមុនជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុងចំណោមសមាជិកជាង១ម៉ឺននាក់ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»