ព័ត៌មាន
ប្រវត្តិវិទូកំពុងរួមគ្នាចងក្រងប្រវត្តិសាស្ដ្រខ្មែរ៥ដំណាក់កាល ដើម្បីបញ្ឈប់ការខ្វែងគំនិតគ្នារវាងខ្មែរ និងខ្មែរ
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងរួមគ្នាសរសេរចងក្រងប្រវត្តិសាស្ត្ររបស់កម្ពុជា ចំនួន៥ដំណាក់កាល ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បាន យល់ដឹង លែងខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រខ្លួនឯង ។

ក្នុងសន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំង ដែលមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបធ្វើបទបង្ហាញ រយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា នេះ ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ឯកសារប្រវត្តិសាស្ត្រទាំង៥ ដំណាក់កាល ទី១. សម័យបុរេប្រវត្តិ, ទី២. សម័យមុនអង្គរ, ទី៣. សម័យអង្គរ, ទី៤. សម័យក្រោយអង្គរ និង ទី៥. សម័យទំនើប ដែលទាំងអស់នេះ គណៈកម្មការស្រាវជ្រាវ កំពុងធ្វើការចងក្រង ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសរសេរឡើងនូវប្រវត្តិខ្មែរឱ្យបានច្បាស់លាស់នេះ មិនមែនជាការចង់កកូរកកាយ ធ្វើឱ្យមានការរើសអើង ជាមួយប្រទេសនានា ឬចង់បង្កបញ្ហាអ្វីនោះទេ គឺគ្រាន់តែចង់ឱ្យកូនខ្មែរបានដឹងពីប្រវត្តិខ្មែរពិតប្រាកដ ច្បាស់ លាស់ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សម្រាប់សន្និសីទអន្តរជាតិ ស្ដីពីប្រវត្តិសាស្ត្រកម្ពុជា ក្នុងសម័យអាណានិគមបារាំង ធ្វើឡើងដោយឈរលើគោលការណ៍មួយចំនួន ក្នុងនោះបានដឹងនូវអ្វីដែលកម្ពុជាបាត់បង់, បានដឹងពីមូលហេតុដែលកម្ពុជាបានបាត់បង់, បានដឹងពីអ្វីដែលត្រូវចងក្រងឯកសារឡើងវិញពីប្រវត្តិសាស្ត្រខ្មែរ និងបានដឹងពីអត្ថប្រយោជន៍នៃឯកសារប្រវត្តិសាស្ត្រទាំងអស់នេះ ។
ចំណែក ឯកឧត្តម វង្សី វិស្សុត បានជំរុញរាជបណ្ឌិត្យសភាកម្ពុជា បន្តធ្វើកម្មវិធីសន្និសីទអន្តរជាតិនេះទៀត ដែលក្រៅពីប្រធានបទខ្មែរក្នុងអាណានិគមបារាំង គឺនៅមានសម័យហ្វូណន សម័យមុនអង្គរសម័យអង្គរ និងសម័យក្រោយអង្គរ ជាដើម ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រវត្តិសាស្ត្រមានប្រភពស្រាវជ្រាវកាន់តែច្រើន៕ អត្ថបទ៖ បាន សុខរិទ្ធិ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»