ព័ត៌មាន
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទប្រែរូប ផ្នែកខាងជើង
ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២ សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ។
លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យដល់សំណង់ ព្រមទាំងភ្ញៀវទេសចរមិនអាចដើរឆ្លងកាត់។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹងផ្នែកខាងក្នុងនៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនាសម្ពន្ធមួយចំនួនសម្រាប់ភាពរឹងមាំយូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារទាំងមូ។
លោក សូរ ប៉ោត បញ្ជាក់ថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ផ្នែកខាងជើង រួចរាល់ គឺរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរក៏អាចដើរចេញចូលទស្សនាតាមខ្លោងទ្វារទិសខាងកើតដ៏សំខាន់នេះដោយសុវត្ថិភាព។
អ្នកជំនាញរូបនេះរម្លឹកថា ការខូចខាតនៃរចនាសម្ពន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាលនៃសម្ភារសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។
សូមបញ្ជាក់ថា កន្លងមកនៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផង៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា