ព័ត៌មាន
កម្ពុជា-ចិន បើកសម្ពោធជាផ្លូវការកម្មវិធី«ដំណើរភាពយន្តចល័តដ៏ឆ្នើម លើកទី៨»
ភ្នំពេញ ៖ ពិធីសម្ពោធជាផ្លូវការកម្មវិធី“ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨“ ដែលនឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា, នៅរោងភាពយន្តលេជេន អូឡាំព្យ៉ា នារសៀលថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
លោក ចេន ឆង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៤នេះជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន និងកម្ពុជា» ដែលកំណត់រួមគ្នា ដោយលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលជានិមិត្តសញ្ញាមួយក្នុងប្រវត្តិសាស្ត្រផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ ពីដើមឆ្នាំមក សកម្មភាពដ៏គួរអោយចាប់អារម្មណ៍នានា បានរៀបចំឡើងជាបន្តបន្ទាប់ដូចជា ៖ ពិធីចាប់ដំណើរការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិននិងកម្ពុជា» សកម្មភាព«រីករាយបុណ្យ ចូលឆ្នាំថ្មីចិន» កម្មវិធីបទសម្ភាសន៍ឈ្មោះ«BING BING YOU LI LE» វេទិកាធនាគារគំនិត និងការទូតសាធារណៈចិននិងកម្ពុជា។ កម្មវិធីវប្បធម៌«ទឹកតែ និងពិភពលោក» ពិព័រណ៍រូបថត«កម្ពុជា-ចិន ក្នុងស៊ុមតែមួយ» ការសន្ទនា រវាងយុវជនចិន និងកម្ពុជា ការផ្លាស់ប្តូរក្បាច់គុនចិននិងខ្មែរដូចជា «ការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោនៅអង្គរ» «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ – សៅលីញ ហឺណាន-កម្ពុជា» ជាដើម ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាកាន់តែញឹកញាប់។ មិត្តភាពរវាងចិននិងកម្ពុជា ចាក់ឬសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជនបានដំណើរការរហូតមកមិនដែលអាក់ខាននោះទេ ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងគាំទ្ររាល់សកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុងគ្រប់វិស័យតាមទម្រង់ខុសៗគ្នា ដែលក្នុងនោះបូករួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត និងទូរទស្សន៍រវាងចិន និងកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ យើងដឹងហើយថា ទំនាក់ទំនងរវាងប្រជាជននិងប្រទេសយើងទាំងពីរ កម្ពុជា-ចិន មានតាំងពីសម័យកាល យូរលង់មក ហើយ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បាន រួមគ្នាប្រឹងប្រែងពូនជ្រំ ចំណង មិត្ត ភាព និងកិច្ច សហ ប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹង មាំ ថែមទៀត ជាលំដាប់លើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រោងជ្រោយ។
ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រោមគំនិតផ្តួចផ្តើម នៃយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្ត ពង្ីក កិច្ច សហ ប្រតិបត្តិ ការើវិស័យសំខាន់ៗជាច្រើន ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើក កម្ពស់ ដែលរួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងសង្គម និងសង្គម ដែលជា មូលដ្ឋាន គ្រឹះ ក្នុងការកសាង សហគមន៍ ជោគ វាសនា រួម ដោយការរួមរស់ជាមួយគ្នាប្រកប ដោយ សុខសន្តិភាព និង ការ អភិវឌ្ឍ៕ អត្ថបទ រដ្ឋា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»