ព័ត៌មាន
អតីតសកម្មជនបក្សប្រឆាំង បង្ហាញការសោកស្តាយចំពោះការជឿ និងបំផុសព័ត៌មានមិនពិតពីស្ថានភាពព្រំដែន
ភ្នំពេញ ៖ អតីតសកម្មជនគណបក្សប្រឆាំនៅប្រទេសជប៉ុន លោក ហៃ វណ្ណា បានបង្ហាញការសោកស្តាយចំពោះការជឿ និងបំផុសព័ត៌មានមិនពិតពីស្ថានភាពព្រំដែនកន្លងមក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា-វៀតណាមក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្រោមការសម្របសម្រួលពីឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររចលនាកសាងសមាជិកមូលដ្ឋានរាជធានី-ខេត្តនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហៃ វណ្ណា បានសម្តែងការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនតាមបន្ទាត់ព្រំដែនដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងផ្ទុយស្រឡះពីការបំភ្លៃរបស់ក្រុមប្រឆាំងនៅឯបរទេសដែលមិនបានធ្វើដំណើរដល់បន្ទាត់ព្រំដែន៊
អតីតសកម្មជនរូបនេះ បញ្ាក់ថា ការចោទប្រកាន់លើបញ្ហាព្រំដែនរបស់ខ្លួនកន្លងមក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) ជាការគួរឱ្យសោកស្តាយ ដោយសារមិនមានមូលដ្ឋាន ហើយក្តីបារម្ភនាពេលនោះត្រូវបានលាតត្រដាងរឹតតែច្បាស់លាស់តាមរយៈការជួប និងពន្យល់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ អតីតសកម្មជនគណបក្សប្រឹងរូបនេះ អះអាងថា រយៈពេល៩ឆ្នាំដែលរូបលោលប្រឡូកកិច្ចការជាមួយគណបក្សប្រឆាំង គឺមិនដែលឃើញគណបក្សប្រឆាំងធ្វើនយោបាយចង់រួមរួបគ្នានោះទឹ ផ្ទុយទៅវិញគណប្រឆាំងបានធ្វើនយោបាយមានតែសាចទឹកដាក់គ្នាតែប៉ុណ្ណោះ។
យ៉ាងណាមិញ អតីតសកម្មជនគណបណបក្សប្រឆាំងរូបនេះ សង្ឃឹមជឿជាក់ថា ទាំងអ្នកមាននិន្នាការស្រប ឬប្រឆាំង ត្រូវរួមគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិតែរឹងមាំ ដោយសារប្រទេសកម្ពុជាមានប៉ូល២ គឺប៉ូលទេសចរណ៍វប្បធម៌ និងប៉ូលអេកូទេសចរណ៍។
សូមជម្រាបថា ការធ្វើដំណើរទៅពិនិត្យតាមបន្ទាត់ព្រំដែនរបស់អតីតសកម្មជនគណបក្សប្រឆាំង លោក ហៃ វណ្ណា គឺជាលើកទី១ក្នុងជីវិត ចាប់តាំងពីអតីតសកម្មជនគណបក្សប្រឆាំង បានប្រឡូកជីវភាពនយោបាយរហូតសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ណុជា។
អត្ថបទ សេក ឧត្តម









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»